មានមធ្យោបាយច្រើនណាស់ដែលស្រ្តីអាចធ្វើបានដើម្បីបង្កើនទំហំសុដន់របស់ខ្លួន។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)រឿងដំបូងគេដែលមនុស្សយើងអំពីការពង្រីកសុដន់ គឺការវះកាត់តែម្តង ប៉ុន្តែវាក៏មានមធ្យោបាយផ្សេងក្រៅពីនេះដែរ ហើយអ្វីដែលកាន់តែល្អនោះគឺមធ្យោបាយបែបធម្មជាតិតែម្តង ដូចជា៖
ការហាត់ប្រាណ
មានការហាត់ប្រាណមួយចំនួនតូចដែលអាចជួយពង្រឹងដល់ទំហំសុដន់របស់ស្រ្តីបានបើសិនជាធ្វើវាបានត្រឹមត្រូវ។ តាមបច្ចេកទេស វានឹងមិនធ្វើឲ្យសុដន់រីកធំទេ តែវានឹងជំរុញដល់ភាពរីកធំរបស់វា។ សុដន់យារធ្លាក់ គឺបញ្ហាធំមួយសម្រាប់ស្រ្តី និងសុដន់របស់ពួកគេ ដូច្នេះ ការហាត់ប្រាណផ្តោតទៅលើសាច់ដុំនៅទ្រូងបានទៀងទាត់ដូចជា ការអាវ៉ង់ ការពុតពែនខ្លួន និងហាត់យកសាច់ទ្រូង គួរតែអាចពង្រឹងដល់សាច់ដុំនៅក្រោមសុដន់ ដើម្បីឲ្យសុដន់មើលទៅរឹងមាំបាន។
ការម៉ាស្សានៅសុដន់ដ៏ល្អក៏ជួយភ្ញោចដល់ការលូតលាស់ និងសុខភាពស្រ្តីកាន់តែល្អជាងមុនដែរ ព្រោះការម៉ាស្សានឹងបង្កើនរបត់ឈាមរត់ទៅតំបន់សុដន់តែម្តង។
របបអាហារ
រឿងមួយដែលអាចបង្កើនការរីកធំរបស់សុដន់យ៉ាងជោគជ័យ និងធម្មជាតិនោះគឺរបបអាហារ។ អ័រម៉ូនក្នុងរាងកាយស្រ្តីច្រើនតែជាកត្តាជំរុញដល់ទំហំរបស់សុដន់ ហើយអ័រម៉ូននោះឈ្មោះថា អេស្រ្តូជែន។ អាហារមួយចំនួនដែលមានជីវជាតិភ្ញោចដល់ការផលិតអ័រម៉ូនអេស្រ្តូជែនកាន់តែច្រើន នឹងជួយគ្រប់គ្រងការរីកទំហំរបស់សុដន់បាន។ អាហារសម្បូរអ័រម៉ូនអេស្រ្តូជែន មានដូចជា៖
- ផលិតផលធ្វើពីសណ្តែកសៀង
- ផលិតផលធ្វើពីទឹកដោះគោ
- គ្រាប់ធញ្ញជាតិ (គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ ។ល។)
- សណ្តែក
- បន្លែ និងផ្លែឈើ (ដំឡូវជ្វា ខ្ទឹមស ទទឹម ប៉េងប៉ោះ ការ៉ុត ល្ហុងជាដើម)
ការបន្ថែមជាតិខ្លាញ់ទៅក្នុងរបបអាហារក៏អាចជួយបង្កើនទំហំសុដន់បានដែរ ដោយសារតែសុដន់ស្រ្តីភាគច្រើនត្រូវបានបង្កើតឡើងដោយជាលិកាខ្លាញ់ ថ្វីបើវាមិនមែនជារឿងងាយស្រួលក្នុងការគ្រប់គ្រងកន្លែងដែលជាតិខ្លាញ់ត្រូវទៅក៏ដោយ។
ជម្រើសផ្សេងទៀត
អាវទ្រនាប់អាចប្រើដើម្បីបញ្ជាក់កាន់តែច្បាស់ និងមើលទៅដូចធ្វើឲ្យសុដន់រីកធំអ៊ីចឹង។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)ការប្រើប្រាស់អាវទ្រនាប់សម្រាប់ហាត់ប្រាណ និងមានអាវទ្រនាប់សម្រាប់កល់នោះ អាចជាមធ្យោបាយបណ្តោះអាសន្នសម្រាប់ស្រ្តីដែលចង់កែប្រែការមើលឃើញរូបរាងរបស់សុដន់បានមួយគ្រា ដោយសារតែមិនចង់វះកាត់៕