បន្លែពីរប្រភេទខាងក្រោមនេះ មុននឹងអ្នកចម្អិន អ្នកគួរតែស្រុះទឹកក្តៅចេញមួយទឹកសិន ទើបមិនប៉ះពាល់ដល់សុខភាពអ្នក។ តើមានបន្លែអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ឲ្យតែបន្លែដែលមានឈ្មោះសណ្តែកពីមុខ ដូចជា សណ្តែកគួរ សណ្តែកបារាំង និងសណ្តែកផ្សេងទៀត អ្នកគួរតែស្រុះទឹកក្តៅចំនួន៥នាទីមុនពេលយកទៅចម្អិនទាំងអស់។ ប៉ុន្តែមុននឹងអ្នកស្រុះទឹកក្តៅ អ្នកគួរតែត្រាំទឹកចំនួន៥នាទីជាមុនសិន ទើបសុខភាពអ្នកមិនមានបញ្ហាក្រោយពេលដែលពិសាររួច។
- ផ្កាខាត់ណា ជាបន្លែដែលពិបាកលាងសម្អាតណាស់ ហើយវាក៏មានផ្ទុកសារធាតុគីមីច្រើនដែរ។ ដូចនេះ ក្រោយពេលដែលអ្នកលាងរួច អ្នកគួរតែត្រាំទឹកចំនួន១៥នាទី ទើបយកវាទៅស្រុះទឹកក្តៅ។ ដូចនេះ សារធាតុគីមីទាំងឡាយនឹងអាចចេញអស់ ដោយមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកឡើយពេលដែលអ្នកបរិភោគរួច៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)