មនុស្សរហូតដល់ទៅប្រមាណ ១១.០០០ នាក់ ដែលអាក្រាតកាយននលគកគ្រោងនឹងចូលរួម ក្នុងការថតរូបជុំគ្នាដ៏ធំមួយនៅប្រទេសអូស្ត្រាលី បន្ទាប់ពីផ្សារទំនើប Woolworths នៅក្រុង មែលប៊ន បានយល់ព្រមឱ្យអ្នកថតរូបជនជាតិអាមេរិក ស្ពិនស័រ ធូនីក (Spencer Tunick) ខ្ចីជាន់ដំបូលរបស់ខ្លួនសម្រាប់ការថតរូបខាងលើនេះ។
ដំបូងឡើយ ផ្សារទំនើប Woolworths មិនព្រមផ្តល់បរិវេណរបស់ខ្លួនសម្រាប់ការថតរូប ដ៏ចម្រូងចម្រាសនេះទេ ហើយណាមួយទៀតដោយសារព្រឹត្តិការណ៍នេះរំខានដល់ការបើកលក់ របស់ខ្លួននៅថ្ងៃសៅរ៍ ដែលជាធម្មតាមានភ្ញៀវចូលទិញអីវ៉ាន់ច្រើន។
អ្នកថតរូប ស្ពិនស័រ ធូនីក បានព្យាយាមរកកន្លែងផ្សេងក្បែរនោះអស់រយៈពេល ៣ ថ្ងៃ ប៉ុន្តែរកមិនបានសោះ។
ដើមឡើយការថតរូបនេះគ្រោងធ្វើឡើងនៅចុងសប្តាហ៍ណាមួយ ដើម្បីអបអរពិធីបុណ្យសិល្បៈ Provocare Festival of the Arts ហើយអ្នករៀបចំកម្មវិធី បានប្តូរកាលបរិច្ឆេទទាំងមូល ទៅធ្វើនៅព្រឹកថ្ងៃច័ន្ទ ទី៩ ខែកក្កដា ដែលជាទូទៅមិនសូវមានភ្ញៀវ នៅផ្សារទំនើប Woolworths ហើយទីបំផុតផ្សារទំនើបនេះក៏យល់ព្រមឱ្យខ្ចីកន្លែងថត៕
ប្រភព៖ rasmeinews.com