ប្រសិនជារង្វង់ភ្នែកអ្នកប្រែជាខ្មៅ ដោយវិធីផ្សេងៗ អ្នកអាចពិសារអាហារទាំងឡាយខាងក្រោមនេះ ដើម្បីធ្វើឲ្យវាសវិញបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចញ៉ាំពងមាន់ចំនួន២គ្រាប់ជារៀងរាល់ថ្ងៃ ព្រោះនៅក្នុងពងមាន់មានផ្ទុកប្រូតេអ៊ីន ដែលរាងកាយងាយស្រូបយក។ ដូចនេះ ប្រូតេអ៊ីននេះ នឹងអាចជួយធ្វើឲ្យរង្វង់ភ្នែកអ្នកប្រែជាសវិញនៅពេលដែលអ្នកព្យាយាមបរិភោគ។
- អ្នកក៏អាចពិសារការ៉ុតផងដែរ ព្រោះនៅក្នុងនោះមានវីតាមីនE និងវីតាមីនA ដែលអាចជួយកែប្រែ និងព្យាបាលស្បែកដែលនៅជុំវិញភ្នែកអ្នកបាន។ ដូចនេះ បញ្ហារង្វង់ភ្នែកខ្មៅនេះ នឹងអាចដោះស្រាយបានជាមិនខាន។
- នៅពេលដែលអ្នកតែងតែបរិភោគសារ៉ាយសមុទ្រ នោះវានឹងអាចធ្វើឲ្យរង្វង់ភ្នែកអ្នកខ្មៅប្រែជាស ព្រោះនៅក្នុងនោះមានផ្ទុកសារធាតុជាច្រើនដែលអ្នកនឹកស្មានមិនដល់។ ដូចនេះ អ្នកអាចព្យាយាមញ៉ាំបាន។
- អ្នកក៏អាចញ៉ាំល្ងរខ្មៅផងដែរ ព្រោះនៅក្នុងនោះមានផ្ទុកវីតាមីនE ដែលអាចជួយធ្វើឲ្យស្បែកនៅជុំវិញរង្វង់ភ្នែករបស់អ្នកប្រែជាស្អាត។ ជាពិសេស វាក៏អាចធ្វើឲ្យសក់អ្នកខ្មៅ រលោងផងដែរ។
- អ្នកអាចយកកញ្ចប់ថង់តែបៃតងដែលឆុងរួចមកស្អំនៅរង្វង់ភ្នែកអ្នក ព្រោះវាអាចជួយបំបាត់រង្វង់ភ្នែកខ្មៅនេះ។ ក្រៅពីយកមកស្អំ អ្នកក៏អាចញ៉ាំតែបៃតងដែរ ព្រោះវាអាចផ្តល់ប្រសិទ្ធិភាពជូនអ្នកដូចគ្នានឹងការស្អំ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)