ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចទាំង៦ដែលអាចធ្វើឲ្យអ្នកក្រពេញមួយជីវិត។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនគួរចាយលុយដូចជាចាយទឹកនោះទេ ព្រោះវាជាទម្លាប់ដែលអាចធ្វើឲ្យអ្នកវិនាសបាន។ ដូចនេះ អ្នកគួរតែរៀនចេះសន្សំសំចៃខ្លះ ទើបទ្រព្យអ្នកអាចរក្សាបាននៅគង់។
- អ្នកមិនគួរខ្ចិលកត់បញ្ជីរាល់ការចំណាយរបស់អ្នកឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមិនដឹងពីប្រភពនៃការចាយប្រាក់។ ដូចនេះ យូរទៅ ទ្រព្យនឹងមិនដឹងបាត់ទៅណាអស់ទេ។ អ្នកគួរតែមានទម្លាប់កត់បញ្ជីរាល់ការចំណាយ ទើបអ្នកអាចសន្សំបានប្រាក់។
- អ្នកមិនគួរព្រោះតែការងារលំបាក ហើយមិនធ្វើឡើយ។ មានការងារខ្លះថ្វីត្បិតតែលំបាក ប៉ុន្តែអ្នកអាចទទួលបានប្រាក់ខែខ្ពស់។ ដូចនេះ អ្នកគួរតែជ្រើសរើសការងារលំបាក ហើយទទួលបានចំណូលខ្ពស់ ដោយមិនគួរជ្រើសរើសការងារស្រួល ហើយចំណូលទាបឡើយ។
- អ្នកមិនគួរព្រោះតែភាពស្មុគស្មាញ ហើយមិនធ្វើការបណ្តាក់ទុនឡើយ។ វាជាទង្វើដែលធ្វើឲ្យអ្នកមិនងាយទទួលបានទ្រព្យឡើយ។
- អ្នកមិនគួរលោភលន់ ហើយទៅបណ្តាក់ទុនលើផែនការធំឡើយ ព្រោះវាងាយជួបនឹងគ្រោះថ្នាក់ខ្ពស់ណាស់។ វាអាចធ្វើឲ្យអ្នកបាត់បង់ទ្រព្យអស់ក្នុងពេលមួយរំពេច។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់លាស់ ទើបធ្វើការបណ្តាក់ទុន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)