ប្រសិនជាស្វាមីរបស់អ្នក កើតក្នុងឆ្នាំទាំង៣ខាងលើ នោះនៅពេលដែលគេកាន់តែចាស់ នឹងកាន់តែស្រឡាញ់អ្នកជាមិនខានឡើយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំមមែ
ប្តីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលងាយចុះសម្រុងជាខ្លាំង។ ម្យ៉ាងទៀត គេជាមនុស្សដែលមានចិត្តម៉ត់ចត់ចំពោះប្រពន្ធរបស់ខ្លួន។ លុះនៅពេលដែលចាស់ទៅ គេក៏មិនកែប្រែចរិតនេះដែរ ទោះបីជារវល់ការងារយ៉ាងណា ក៏មិនភ្លេចប្រពន្ធរបស់ខ្លួនដែរ។
ឆ្នាំឆ្លូវ
ថ្វីត្បិតតែគេជាមនុស្សដែលមិនសូវឆ្លាត ហើយក៏មិនចេះរ៉ូមែនទិច ប៉ុន្តែគេជាមនុស្សដែលស្រឡាញ់ប្រពន្ធជាខ្លាំង។ ម្យ៉ាងទៀត នៅពេលដែលគេកាន់តែចាស់ គឺកាន់តែស្រឡាញ់ប្រពន្ធតែម្តង។ ទោះបីជាពេលដែលដល់វ័យកណ្តាល គេមានយ៉ាងណាក៏ដោយ ក៏គេមិនរកស្រីក្រៅដែរ។
ឆ្នាំច
ស្វាមីដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលចូលចិត្តលេងនៅពេលវ័យក្មេង។ ប៉ុន្តែពេលដល់វ័យកណ្តាល គេនឹងកែប្រែចរិត មកជាបុរសដែលមានភាពរឹងមាំ ហើយចេះស្រឡាញ់គ្រួសារ។ ជាពិសេស គេនឹងមានសមត្ថភាពខ្ពស់ក្នុងការចំណេញបានទ្រព្យច្រើន។ ដូចនេះ គេនឹងមានទ្រព្យហូរចូលមកច្រើននៅពេលដែលចាស់ទៅ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)