ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីស្វាមីដែលកើតក្នុងឆ្នាំទាំង៣ខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំថោះ
បុរសឆ្នាំថោះ ជាបុគ្គលដែលមានចិត្តម៉ត់ចត់ ហើយចេះវិភាគបានត្រឹមត្រូវ ថែមទាំងមានប្រាជ្ញាខ្ពស់។ ជាពិសេស នៅពេលដែលគេសម្រេចចិត្តលើរឿងគ្រួសារ និងអាពាហ៍ពិពាហ៍ គេនឹងមិនងាយបោះបង់ចោលឡើយ។ ជាហេតុដែលធ្វើឲ្យនារីដែលរៀបការជាមួយគេ នឹងអាចទទួលបានសុភមង្គលខ្លាំង។
ឆ្នាំខាល
មនុស្សប្រុសឆ្នាំខាល ជាបុគ្គលម្នាក់ដែលឃើញមួយស្រឡាញ់មួយ ប៉ុន្តែបើបានរៀបការជាមួយនរណារួច គេនឹងប្រែជាស្មោះវិញ។ ក្នុងអាពាហ៍ពិពាហ៍ គេជាស្វាមីដែលមានចិត្តទន់ភ្លន់ ហើយតែងយកចិត្តទុកដាក់លើប្រពន្ធ និងកូនជានិច្ច។ ដូចនេះ ប្រពន្ធរបស់ឆ្នាំខាល នឹងអាចរស់នៅបានយ៉ាងសុខស្រួល មិនព្រួយបារម្ភអ្វីឡើយ។
ឆ្នាំជូត
បុរសឆ្នាំជូត ជាស្វាមីដែលរកបានប៉ុន្មាន នឹងយកឲ្យប្រពន្ធ ព្រោះគេទុកប្រពន្ធសំខាន់។ ជាពិសេស ក្តីស្រឡាញ់ដែលផ្តល់ជូនភរិយាក៏មិនតិចដែរ ដោយស្រឡាញ់ស្មោះ មិនងាយប្រែប្រួលនោះទេ។ ដូចនេះ សុភមង្គលនឹងអាចលេចឡើងលើខ្លួនរបស់ប្រពន្ធរបស់ឆ្នាំជូតនេះតែម្តង៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)