ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកម្តាយមិនគួរឡើងជណ្តើរពេលជិតដល់ខែកើត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកម្តាយឡើងជណ្តើរ នឹងអាចធ្វើឲ្យប៉ះពាល់ដល់ជង្គង់ជាខ្លាំង ព្រោះទម្ងន់អ្នកម្តាយកាន់តែធ្ងន់ទៅៗ ដោយធ្វើឲ្យជង្គង់មិនអាចទ្រទ្រង់បានដូចពីមុនឡើយ ហើយពេលចុះជណ្តើរក៏ដូចគ្នាដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមុនខែបាន។ ដូចនេះ អ្នកគួរតែចៀសពីការឡើងចុះជណ្តើរ។
- អ្នកម្តាយនឹងអាចប្រឈមមុខនឹងគ្រោះថ្នាក់ពេលដែលឡើងចុះជណ្តើរ ព្រោះពោះធំខ្លាំងពេលដែលជិតគ្រប់ខែ ដោយធ្វើឲ្យមើលមិនឃើញជើងទេ។ ដូចនេះ បើឡើងចុះជណ្តើរ នឹងអាចធ្វើឲ្យគ្រោះថ្នាក់ខ្លាំង ហើយរងសម្ពាធខ្លាំង ដោយធ្វើឲ្យអ្នកអាចកើតមុនខែបាន។ អ្នកម្តាយគ្រប់រូប គួរតែប្រយ័ត្នពីការឡើងចុះជណ្តើរនេះ ទើបធ្វើឲ្យកូនក្នុងផ្ទៃមិនប្រឈមមុខនឹងគ្រោះថ្នាក់៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)