យើងទាំងអស់គ្នាទំនងជាធ្លាប់លឺមកហើយនូវពាក្យមួយឃ្លា និយាយថា “សកម្មភាពបញ្ចេញសម្លេងលឺខ្លាំងជាងសម្តីនិយាយទៅទៀត”។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)និយាយទៅ សម្រាប់ជីវិតគូរអាពាហ៍ពិពាហ៍វិញ វាមិនមែនជារឿងងាយស្រួលឡើយដើម្បីឲ្យចំណងនេះមានរយៈពេលយូរអង្វែង លុះត្រាតែមានសេចក្តីស្រឡាញ់ពិត ការប៉ងប្រាថ្នា និងការប្តេជ្ញាចិត្តចំពោះគ្នាទៅវិញទៅមក។
ការទំនាក់ទំនងគឺជារឿងសំខាន់បំផុតនៅពេលនិយាយដល់ប្តី ឬប្រពន្ធដែលសប្បាយរីករាយ។ គូរស្នេហ៍មួយចំនួនជឿថា ពួកគេមានចំណងអាពាហ៍ពិពាហ៍ដ៏សប្បាយចិត្តធម្មតាមួយដោយសារតែពួកគេរៀបការជាមួយគ្នារយៈពេលយូរមកហើយ ប៉ុន្តែពេលវេលាមិនមែនបញ្ជាក់អំពីសុភមង្គលឡើយ។ ផ្ទុយទៅវិញ សកម្មភាព សេចក្តីស្រឡាញ់ និងការលះបង់ឲ្យគ្នាទៅវិញទេ ទើបបញ្ចាក់អំពីសុភមង្គលបាន។
ទោះបីជាយ៉ាងណាក៏ដោយ វាអាចនឹងមានរឿងមួយដែលបញ្ជាក់ថា សកម្មភាពដែលអ្នកកំពុងតែធ្វើគឺជាអ្វីដែលនាំឲ្យប្រពន្ធមិនសប្បាយចិត្ត។ បើសិនជាចំណុចដែលខ្ញុំនឹងនិយាយខាងក្រោមនេះស្រដៀងនឹងអ្វីដែលអ្នកធ្វើហើយ វាគួរតែដល់ពេលដែលអ្នកផ្លាស់ប្តូរវា និងបង្ហាញសេចក្តីស្រឡាញ់សម្រាប់ប្រពន្ធហើយ។ ខាងក្រោមនេះគឺជាអាកប្បកិរិយារបស់ប្តីមួយចំនួនដែលកើតមានជាញឹកញាប់ ហើយក៏ច្រើនតែធ្វើឲ្យប្រពន្ធគ្រប់រូបមិនសប្បាយចិត្តដែរ៖
- អ្នកមិនបានយកចិត្តទុកដាក់ចំពោះនាងនៅពេលត្រឡប់មកផ្ទះវិញ ប៉ុន្តែរឿងដំបូងគេដែលអ្នកធ្វើបែរទៅបន្ធូរអារម្មណ៍ មើលទូរទស្សន៍ និងគេងទៅវិញ។
- អ្នកមិនបានយកចិត្តទុកដាក់ទៅលើគំនិត និងយោបលរបស់នាងសោះ ចំពោះការសម្រេចចិត្តផ្សេងៗក្នុងគ្រួសារ។
- មានទម្លាប់ធ្វើនូវរឿងដដែលៗ ហើយក៏មិនចង់កែប្រែដើម្បីនាងដែរ។
- រាល់ការធ្វើអ្វីៗទាំងអស់របស់អ្នកតែងតែមិនចង់ឲ្យមានវត្តមានរបស់នាងឡើយ ទោះបីជាការជួបជុំមិត្តភក្តិរបស់អ្នកក៏ដោយ។
- វាគឺជារឿងសំខាន់ណាស់ដែលគូរស្នេហ៍ ឬប្តីប្រពន្ធបង្កើតបាននូវភាពស្និទ្ធស្នាលជាមួយគ្នា ប៉ុន្តែបើសិនជាអ្នកខ្វះចំណុចនេះចំពោះនាង វាពិតជាងាយធ្វើឲ្យនាងមិនសប្បាយចិត្តណាស់។
- អ្នកកំពុងតែជាប់បំណុលគេច្រើន ដូច្នេះកាលណាគ្រួសារកំពុងតែមានបញ្ហាហិរញ្ញវត្ថុបែបនេះ វាពិតជាដាក់សម្ពាធយ៉ាងខ្លាំងលើសេចក្តីស្រឡាញ់របស់ប្រពន្ធ។
- អ្នកមិនបានជួយអ្វីក្នុងផ្ទះឡើយ ឧទាហរហ៍ ការមើលថែកូន ជូតសម្អាតផ្ទះ និងកិច្ចការក្នុងផ្ទះ ដូច្នេះវាគ្រាន់តែដាក់សម្ពាធដល់ប្រពន្ធតែមួយមុខលើការងារទាំងអស់នោះ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ប្រពន្ធដែលសប្បាយចិត្ត និងចំណងអាពាហ៍ពិពាហ៍ដ៏រីករាយមិនចេះហួសកាលបរិច្ឆេទឡើយ ដូច្នេះអ្នកគ្រាន់តែផ្លាស់ប្តូរសកម្មភាពរាល់ថ្ងៃដែលមិនល្អមកល្អវិញ នោះនឹងធ្វើឲ្យអ្នក និងប្រពន្ធរីករាយវិញបានហើយ៕