ប្រសិនជាអ្នកចង់រក្សាទំនាក់ទំនងអ្នកបានល្អ អ្នកគួរតែសាងទម្លាប់ទាំង៥ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែធ្វើយ៉ាងណាឲ្យអ្នកទាំងពីរមានអារម្មណ៍ស្និទ្ធស្នាលគ្រប់ពេល ព្រោះមានតែអារម្មណ៍នេះទេ ដែលអាចជួយការពារមនោសញ្ចេតនាអ្នកទាំងពីរមិនងាយប្រែប្រួលបាន។
- អ្នកគួរតែនិយាយពាក្យស្នេហានឹងគ្នាឲ្យបានច្រើន ព្រោះពាក្យផ្អែមល្ហែមទាំងនោះ នឹងជួយធ្វើឲ្យអ្នកទាំងពីរកាន់តែស្រឡាញ់គ្នា។ ដូចនេះ អ្នកមិនគួរគិតថា អ្នករៀបការរួច ហើយមិនចាំបាច់ប្រើពាក្យទាំងនេះទេ ព្រោះអាចប៉ះពាល់ដល់អាពាហ៍ពិពាហ៍អ្នក។
- អ្នកគួរតែរកពេលនិយាយលេងសើចនឹងគ្នាឲ្យបានច្រើន ព្រោះនៅពេលដែលផ្ទះអ្នកពោរពេញទៅដោយសំណើច នោះអ្នកនឹងមិនសូវឈ្លោះគ្នាទេ ថែមទាំងអាចរក្សាអារម្មណ៍ស្រស់ស្រាយទៀតផង។
- នៅពេលដែលស្វាមីអ្នកធ្វើអ្វីបានជោគជ័យ អ្នកគួរតែចេះសរសើរ ព្រោះការសរសើរមួយម៉ាត់នេះ អាចធ្វើឲ្យប្តីអ្នកពេញចិត្តជាខ្លាំង។ ដូចនេះ មនោសញ្ចេតនាអ្នកទាំងពីរនឹងអាចប្រែជាល្អជាងនេះជាមិនខានឡើយ។
- ការចេះពិភាក្សាគ្នា គឺជាទម្លាប់ដែលអ្នកគួរតែមាន ព្រោះវាជាចំណុចសំខាន់ក្នុងការរក្សាមនោសញ្ចេតនាប្តីប្រពន្ធអ្នកឲ្យនៅបានយូរ មិនងាយមាននរណាបំផ្លាញឡើយ។ ដូចនេះ អ្នកអាចរក្សាទម្លាប់ទាំងនេះបាន ដើម្បីគ្រួសារអ្នក៕