រូបមន្តធម្មជាតិនៃការធ្វើឲ្យស្បែកសគឺមានច្រើនប្រភេទណាស់ ដោយអ្នកអាចជ្រើសរើសរូបមន្តមួយដែលត្រូវនឹងស្បែកអ្នកមកអនុវត្តបាន ព្រោះបើអ្នកគិតតែប្រើឡេ វាមិនល្អចំពោះស្បែកអ្នកឡើយ នោះយូរទៅស្បែកអ្នកនឹងអាចមានជំងឺបានដោយសារតែសារធាតុគីមីមានច្រើនពេក។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តមួយទៀតក្នុងការធ្វើឲ្យស្បែកស។ តើមានរបៀបធ្វើដូចម្តេចទៅ?
នៅពេលដែលអ្នកចង់ទទួលបានស្បែកដែលស អ្នកអាចយកប៉េងប៉ោះចំនួនកន្លះផ្លែ កិនវាឲ្យម៉ត់ រួចលាយជាមួយទឹកឃ្មុំដែលមានបរិមាណល្មម ដោយកូរវាឲ្យសព្វ ហើយយកមកលាបលើមុខ ឬដៃក៏បានដែរ ដោយទុកចំនួន១៥នាទីទើបលាងចេញ។ ក្រោយពេលដែលអ្នកព្យាយាមអនុវត្ត នោះអ្នកនឹងអាចទទួលបានស្បែកសតាមបែបធម្មជាតិជាមិនខានឡើយ។
បញ្ជាក់ ៖ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្មគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុននឹងអនុវត្តដើម្បីសុវត្ថិភាពនៃស្បែក៕