មានមនុស្សមួយចំនួនចូលចិត្តទិញសាច់ក្រកមកញ៉ាំណាស់ ប៉ុន្តែតើអ្នកដឹងទេថាវាជាប្រភេទសាច់ដែលអ្នកមិនគួរពិសារច្រើនឡើយ ព្រោះនៅពេលដែលគេផលិត គេនឹងដាក់ថ្នាំដើម្បីទុកបានយូរមិនខូច។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបចម្អិនដែលអាចកំចាត់ថ្នាំទាំងនោះបាន។ តើមានវិធីណាខ្លះទៅ?
- អ្នកមិនត្រូវទិញសាច់ក្រកដែលមានពណ៌ក្រហមពេកទេ ព្រោះគេបានដាក់ល័ក្ខច្រើននៅក្នុងនោះ។
- មុននឹងអ្នកយកវាទៅចម្អិន អ្នកអាចយកចង្កឹះទៅចាក់ឲ្យមានប្រហោងច្រើននៅលើសាច់ក្រក រួចយកវាទៅស្ងោរដើម្បីឲ្យបាត់នូវសារធាតុគីមី។
- អ្នកមិនគួរយកវាទៅចៀននោះទេ ព្រោះនៅពេលដែលវាត្រូវកម្តៅខ្លាំង វាអាចនឹងបញ្ចេញសារធាតុមិនល្អក្រោយពេលដែលអ្នកញ៉ាំរួច។
- អ្នកមិនអាចពិសារសាច់ក្រកជាមួយគ្រឿងសមុទ្រ ឈីស ស៊ុត ឬប៉េងប៉ោះនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នក ដោយអាចធ្វើឲ្យអ្នកពុលដោយមិនដឹងខ្លួនបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់៕