មានមនុស្សមួយចំនួននៅពេលដែលលាងចានច្រើនដៃតែងតែមានលក្ខណៈគ្រើមជានិច្ច។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីលាងចានដែលមិនងាយធ្វើឲ្យដៃអ្នកគ្រើមនោះទេ។ តើមានវិធីណាខ្លះទៅ?
នៅពេលដែលចានអ្នកពោរពេញទៅដោយខ្លាញ់ច្រើន វានឹងធ្វើឲ្យអ្នកពិបាកលាង ជាហេតុដែលនាំឲ្យដៃអ្នកត្រាំក្នុងទឹកសាប៊ូយូរដើម្បីដុសលាង នោះដៃអ្នកនឹងគ្រើម។ ប៉ុន្តែយើងខ្ញុំនឹងប្រាប់អ្នកពីរបៀបងាយស្រួលក្នុងការកំចាត់ខ្លាញ់ទាំងនោះ ដោយអ្នកគ្រាន់តែយកវាទៅត្រាំក្នុងទឹកលាងអង្ករចំនួន៣០នាទី ឬយកសំបកក្រូចឆ្មារមកជូតក៏បានដែរ នោះខ្លាញ់ទាំងនោះនឹងបាត់។ វិធីម្យ៉ាងទៀត អ្នកអាចយកទឹកខ្មេះចំនួនពីរបីតំណក់លាយជាមួយសាប៊ូលាងបាន នោះវានឹងធ្វើឲ្យអ្នកលាងលឿង ហើយចានអ្នកនឹងស្អាត ហើយភ្លឺទៀតផង៕