ជួនកាល របស់អ្វីមួយអាចចូលទៅក្នុងបំពង់ខ្យល់ និងធ្វើឲ្យស្ទះពេញនៅផ្លូវខ្យល់តែម្តង។ ប្រសិនបើលំហូរខ្យល់ដែលចេញ និងចូលទៅកាន់ផ្លូវខ្យល់ត្រូវបានស្ទះ ខួរក្បាលត្រូវបានថយចុះការទទួលអុកស៊ីសែន ដូច្នេះ ការត្អើកអាចក្លាយជាបញ្ហាដែលអាចគម្រាមកំហែងដល់អាយុជីវិត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
កូនក្មេងអាចត្អើក និងត្រូវការការជួយភ្លាមៗ ប្រសិនបើពួកគេ ៖
- មិនអាចដកដង្ហើមបាន
- ដកដង្ហើមតឹង
- មិនអាចនិយាយ យំ ឬបង្កើតសម្លេងបាន
- ប្រែជាស្វាយ
- ប្រែជាខ្លាច ឬលេះលះ
- ក្លាយជាបាត់បង់ស្មារតី។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្នុងករណីមួយចំនួន សូមចាប់ផ្តើមធ្វើការសង្កត់ពោះភ្លាមៗ នៅពេលដែលមានបញ្ហានេះ ប្រសិនបើអ្នកត្រូវបានហ្វឹកហាត់បានត្រឹមត្រូវនោះ៕