ស្បែកនៅក្បាលជង្គង់ច្រើនតែងាយនឹងទៅជាក្រាសជាងកន្លែងផ្សេងៗទៀតនៃរាងកាយ។ ជាមួយគ្នានេះដែរ កន្លែងក្បាលជង្គង់ដូចជាមិនមានក្រពេញបញ្ចេញជាតិប្រេងដើម្បីជួយឲ្យវាមានសំណើមឡើយ តែវានឹងកាន់តែស្ងួត និងងាយទៅជាខ្មៅខ្លាំងណាស់នៅពេលមិនយកចិត្តទុកដាក់ថែទាំ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កត្តាផ្សេងៗទៀតក៏អាចនាំឲ្យស្បែកនៅក្បាលជង្គង់ខ្មៅបានដែរ ដូចជា ហ្សែន ឧស្សាហ៍រងការកកិត កោសិកាស្បែកងាប់ៗកើនឡើងច្រើន ប៉ះពាល់នឹងពន្លឺព្រះអាទិត្យ និងអតុល្យភាពអ័រម៉ូន។
ទោះបីជាយ៉ាងណាក៏ដោយ ខាងក្រោមនេះគឺជាវិធីសាស្រ្តធម្មជាតិមួយប្រភេទដែលអាចជួយកាត់បន្ថយ ឬព្យាបាលភាពខ្មៅរបស់ក្បាលជង្គង់បាន នោះគឺការប្រើប្រាស់ប្រទាលកន្ទុយក្រពើតែម្តង។ ប្រទាលកន្ទុយក្រពើគឺជាឱសថព្យាបាលស្បែកខ្មៅដ៏អស្ចារ្យ ដែលអាចជួយឲ្យស្បែកមានជាតិទឹកគ្រប់គ្រាន់ និងផ្តល់សំណើមបានថែមទៀត។ ជាមួយគ្នានេះដែរ វានឹងជួយស្បែកឲ្យមានភាពរឹងមាំ និងជំរុញដល់ការជួសជុលកោសិកាស្បែកដែលខូចខាតដោយសារពន្លឺព្រះអាទិត្យទៀតផង។
ការណែនាំ៖
- ច្របាច់ ឬចិតយកទឹកជែលរបស់ប្រទាលកន្ទុយក្រពើចេញ
- យកវាមកលាបលើស្បែកដែលមានបញ្ហា រួចទុកចោលយ៉ាងហោចណាស់ ២០នាទី ចាំលាងជម្រះជាមួយទឹកក្តៅឧណ្ហៗ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរចាំថា អ្នកអាចធ្វើវិធីមួយនេះយ៉ាងហោចណាស់ មួយទៅពីរដងក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ រយៈពេល ពីរបីសប្តាហ៍ដើម្បីទទួលបានលទ្ធផលកាន់តែល្អ៕