និយាយទៅ បើនិយាយដល់ការសម្រកទម្ងន់ មនុស្សច្រើនតែមាននិន្នាការសម្រកទម្ងន់បានលឿនជាងស្រ្តី។ មែនហើយនេះដោយសារតែរាងកាយស្រ្តីមានលក្ខណៈខុសគ្នាបុរស ហើយក៏ជារៀងកាយដែលរក្សាជាតិខ្លាញ់ច្រើនផងដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែរឿងនេះមិនមែនជាហេតុផលតែមួយគត់ដែលស្រ្តីត្រូវតែមានការលំបាកលើការសម្រកទម្ងន់រហូតឡើយ។ យ៉ាងណាមិញ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនតូចដែលធ្វើឲ្យស្រ្តីភាគច្រើនមិនងាយសម្រកទម្ងន់បានសម្រេចសោះ៖
មិនអាចគ្រប់គ្រងការញ៉ាំបាន
មនុស្សស្រីក្នុងវ័យជំទង់ដល់កណ្តាលភាគច្រើន តែងតែនិយាយថា “ឃ្លាន” នៅពេលឃើញអាហារដែលខ្លួនចូលចិត្ត ឬអាហារណាដែលទំនងៗក្នុងបណ្តាញសង្គមនានា។ មួយវិញទៀត នៅពេលយើងមានអារម្មណ៍អស់កម្លាំង ឬស្រ្តេស យើងច្រើនតែប្រើវិធីញ៉ាំអាហារច្រើនៗដើម្បីរំងាប់អារម្មណ៍។ ហេតុដូច្នេះហើយទើបធ្វើឲ្យការសម្រកទម្ងន់មិនទទួលបានជោគជ័យ។
គិតច្រឡំចំពោះការហាត់ប្រាណ
អ្នកប្រហែលជាត្រូវការញ៉ាំអាហារកាន់តែច្រើនដើម្បីប៉ះប៉ូវនូវកម្លាំងថាមពលដែលបាត់បង់នៅពេលហាត់ប្រាណខ្លាំងក្លា។ ប៉ុន្តែរឿងនេះនឹងធ្វើឲ្យអ្នកញ៉ាំអាហារដែលមិនត្រឹមត្រូវ រហូតដល់ឡើងទម្ងន់វិញ។ បើសិនជាអ្នកចង់បន្ថែមថាមពលវិញ យកល្អគួរតែជ្រើសរើសអាហារដែលល្អវិញដូចជា ផ្លែឈើ ឬទឹកផ្លែឈើជាដើម។
ផលរំខាននៃការលេបថ្នាំ
បើសិនជាអ្នកកំពុងតែលេបថ្នាំ វាប្រហែលជាហេតុផលមួយដែលធ្វើឲ្យការសម្រកទម្ងន់មិនបានផល។ ថ្នាំមានវេជ្ជបញ្ជាដូចជា Steroids និង Antidepressants ប្រហែលជាធ្វើឲ្យឡើងទម្ងន់បាន។ បើសិនជាចឹងមែន អ្នកប្រហែលជាត្រូវពិគ្រោះជាមួយគ្រូពេទ្យដើម្បីប្រើថ្នាំផ្សេងវិញហើយ។
គេងមិនគ្រប់
ស្រ្តីងាយនឹងមានការងារច្រើនដែលត្រូវធ្វើណាស់ មិនមែនតែនៅកន្លែងធ្វើការទេ តែនៅមាននៅក្នុងផ្ទះដែរ ជាពិសេសនៅពេលកំពុងតែបង្កើតគ្រួសារមយយតែម្តង ដូច្នេះពួកគេក៏ងាយនឹងគេងបានតិចម៉ោងដែរ។ កាលណាស្រ្តីគេងបានតិចម៉ោង ពួកគេងាយនឹងញ៉ាំអាហារច្រើនៗរហូតដល់ឡើងទម្ងន់កាន់តែខ្លាំងថែមទៀត ជាពិសេសបើសិនជាការញ៉ាំនោះសម្បូរទៅដោយជាតិខ្លាញ់ ស្ករ និងកាឡូរីខ្ពស់តែម្តង។
មិនញ៉ាំអាហារពេលព្រឹក
ការតមអាហារពេលព្រឹក អាចជាជម្រើសដ៏មានប្រជាប្រិយមួយនៅពេលនិយាយដល់ការសម្រកទម្ងន់ ដោយសារតែវាអាចធ្វើឲ្យអ្នកញ៉ាំអាហារកាន់តែតិច។ ប៉ុន្តែការធ្វើបែបនេះមិនមែនជារឿងដែលត្រឹមត្រូវទេ។ យកល្អគួរតែចាប់ផ្តើមថ្ងៃថ្មីជាមួយនឹងការញ៉ាំផ្លែឈើ និងគ្រាប់ធញ្ញជាតិវិញ ព្រោះវាមិនត្រឹមតែជួយបង្កើនថាមពលរាងកាយទេ តែក៏ជួយបង្ការកុំឲ្យញ៉ាំអាហារច្រើនៗផងដែរ។
ញ៉ាំអាហារកៃឆ្នៃ
សម័យនេះហើយ តើនរណាមិនចូលចិត្តញ៉ាំ Hot dogs ឬនំខេកទៀតទៅ? មែនហើយ អាហារកៃឆ្នៃទាំងនេះប្រហែលជាមានរសជាតិឆ្ងាញ់ តែវាផ្ទុកទៅដោយកាឡូរីច្រើន រហូតដល់បង្កើនជាតិខ្លាញ់ក្នុងខ្លួនកាន់តែច្រើនផងដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) រឿងនេះមិនបាច់និយាយក៏អាចដឹងថា ជួយឲ្យការស្រកទម្ងន់មិនបានសម្រេច ហើយក៏ឡើងទម្ងន់កាន់តែខ្លាំងដែរ៕