ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍ដែល Yogaអាចផ្តល់ដល់អ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកចាប់ផ្តើមហាត់ Yogaនេះភ្លាម អ្នកនឹងមានអារម្មណ៍ថា រាងកាយអ្នកចាប់ផ្តើមប្រែប្រួល ដោយប្រែជាស្អាត ហើយគ្មានក្បាលពោះទៀតផង។ ដូចនេះ អ្នកអាចព្យាយាមហាត់បាន ដើម្បីឲ្យរាងអ្នកមិនងាយធាត់។
- ប្រសិនជាអ្នកតែងតែមានអារម្មណ៍ថាហត់ អ្នកអាចជ្រើសរើសហាត់ Yogaនេះបាន ព្រោះវាអាចជួយធ្វើឲ្យអ្នកបាត់នូវអារម្មណ៍មួយនេះ។ ម្យ៉ាងទៀត វាក៏អាចធ្វើឲ្យឈាមអ្នកដើរស្រួលផងដែរ។ ដូចនេះ អ្នកនឹងមានកម្លាំងគ្រប់គ្រាន់ក្នុងការបំពេញការងារថ្ងៃស្អែក។
- ក្រោយពេលដែលអ្នកហាត់រួច អ្នកនឹងអាចចាប់ផ្តើមមើលឃើញខ្លួនឯងមិនសូវឆាប់ឆេវឆាវ និងខឹង។ អ្នកនឹងអាចរក្សាអារម្មណ៍បានស្ងប់ ដោយធ្វើឲ្យអ្នកមិនងាយចាស់ឡើយ ព្រោះអ្នកមិនសូវខឹង។
- ចំពោះអ្នកដែលចង់ស្រកទម្ងន់ មិនចាំបាច់តមអាហារឡើយ ដោយគ្រាន់តែហាត់ Yogaនេះ អ្នកនឹងអាចទទួលបានលទ្ធផលដែលអ្នកពេញចិត្ត។
- អ្នកនឹងអាចសម្រេចចិត្តបានត្រឹមត្រូវ ព្រោះអ្នកមានអារម្មណ៍ស្ងប់។ ដូចនេះ អ្នកអាចហាត់ Yogaនេះ ដើម្បីធ្វើឲ្យការងារអ្នកអាចទទួលបានលទ្ធផលល្អ។ អ្នកនឹងអាចទទួលបានផលប្រយោជន៍ជាច្រើនក្នុងពេលតែមួយផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)