ប្រសិនជាអ្នកមិនចង់ឆាប់មានស្នាមជ្រួញលើផ្ទៃមុខ អ្នកអាចអនុវត្តតាមវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាអ្នកមិនចង់ឲ្យស្បែកនៅជុំវិញរង្វង់ភ្នែកអ្នកឆាប់ខូច អ្នកគួរតែពាក់វែងតាការពារកម្តៅថ្ងៃនៅពេលដែលអ្នកចេញក្រៅក្រោមពន្លឺថ្ងៃដ៏ភ្លឺ ទើបអាចការពារស្បែកអ្នកមិនឲ្យឆាប់ខូច។
- មុនពេលដែលអ្នកចេញក្រៅ៣០នាទី អ្នកគួរតែលាបឡេការពារកម្តៅថ្ងៃ ព្រោះមានតែឡេនេះទេ ដែលអាចការពារស្បែកអ្នកឲ្យមានសុខភាពល្អ ហើយមិនឆាប់ខ្មៅ។
- អ្នកគួរតែកុំជក់បារី ហើយចៀសឲ្យឆ្ងាយពីអ្នកជក់បារី ព្រោះផ្សែងបារីនេះ ជាអ្នកដែលអាចសម្លាប់អ្នកបាន ដោយបំផ្លាញទាំងសុខភាព និងស្បែករបស់អ្នក។ ដូចនេះ អ្នកគួរតែចៀសកុំនៅជិតឲ្យសោះ។
- អ្នកគួរតែគេងផ្ងារ ដោយមិនគួរគេងផ្កាប់ គេងបែរទៅឆ្វេង និងស្តាំទេ ព្រោះវាសុទ្ធតែអាចធ្វើឲ្យស្បែកអ្នកឆាប់ជ្រួញទាំងអស់។ ដូចនេះ មានតែការគេងផ្ងារនេះទេ អាចធ្វើឲ្យស្បែកអ្នកនៅក្មេងជានិច្ច។
- អ្នកគួរតែហាត់ប្រាណឲ្យបានទៀតទាត់ ព្រោះការហាត់ប្រាណបញ្ចេញញើសនេះ អាចជួយធ្វើឲ្យរាងអ្នកស្អាត ព្រមទាំងអាចធ្វើឲ្យស្បែកស្អាតផងដែរ។ ដូចនេះ វិធីនេះស័ក្តិសមសម្រាប់អ្នកដែលចង់បានស្បែកក្មេងជាងវ័យណាស់។
- បន្លែ ផ្លែឈើ និងទឹក អ្នកគួរតែញ៉ាំឲ្យច្រើន ព្រោះនៅក្នុងនោះសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចធ្វើឲ្យស្បែកអ្នកមិនស្អាតក៏ពិបាកដែរ។
- អាហារដែលមានជាតិស្ករខ្ពស់ អ្នកគួរតែកាត់បន្ថយក្នុងការពិសារ ទើបមិនបំផ្លាញស្បែកអ្នក ដោយធ្វើឲ្យស្បែកឆាប់ជ្រួញ។ ដូចនេះ មានតែការញ៉ាំបង្អែមតិចទេ ទើបស្បែកមិនកើតមានបញ្ហាយ៉ាងងាយ។
- ការកាត់បន្ថយសម្ពាធ នឹងអាចធ្វើឲ្យអ្នកក្មេងជាងវ័យដល់ទៅ២០ឆ្នាំ។ ដូចនេះ មិនថាអ្នកមានសម្ពាធការងារធំប៉ុណ្ណាក៏ដោយ ក៏អ្នកគួរតែរកវិធីដើម្បីបន្ធូរអារម្មណ៍ ទើបស្បែកអ្នកមិនឆាប់ចាស់មុនអាយុរបស់អ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)