ខាងក្រោមនេះ Health.com.kh យើងខ្ញុំនឹងបង្ហាញអ្នកពីសកម្មភាពមួយចំនួនដែលអាចបញ្ជាក់ថា គ្រួសារអ្នកកំពុងកើតមានបញ្ហា។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលស្វាមីអ្នកប្រែជាលេងល្បែងច្រើន អ្នកគួរតែចាកឲ្យឆ្ងាយ ព្រោះបើអ្នកនៅជិត ទ្រព្យសម្បត្តិអ្នកនឹងអស់ជាមិនខាន ដោយមិនងាយរក្សាបានគង់វង្សឡើយ។
- នៅពេលដែលមានម្ខាងតែងតែប្រើអំពើហឹង្សាដាក់អ្នក នោះមានន័យថា អាពាហ៍ពិពាហ៍អ្នកជួបបញ្ហាហើយ ទើបមានអំពើហឹង្សាកើតឡើង។ ដូចនេះ អ្នកមិនគួរទ្រាំឡើយ ដោយគួរតែដើរចេញឲ្យឆ្ងាយ ទើបអ្នកមិនរងរបួសទៀតនៅថ្ងៃក្រោយ។
- នៅពេលដែលអ្នកពិភាក្សារឿងចង់យកកូន ដោយម្ខាងចង់បាន ហើយម្ខាងទៀតមិនចង់បាន នោះក៏អាចបញ្ជាក់ថា គ្រួសារអ្នកកំពុងតែជួបនឹងបញ្ហាដែរ។ ដូចនេះ អ្នកគួរតែអង្គុយចុះ និយាយគ្នាឲ្យបានច្បាស់ ទើបអាចរក្សាគ្រួសារអ្នកបានល្អ។
- នៅពេលដែលស្វាមីអ្នកតែងតែមានស្រីក្រៅ ហើយមិនព្រមកែទម្លាប់មួយនេះចោល ក៏អ្នកគួរតែគិតឲ្យបានច្បាស់ដែរ។ អ្នកគួរតែនិយាយឲ្យបានច្បាស់ជាមួយស្វាមី ទើបគេមិនទុកអ្នកជាមនុស្សល្ងង់ ហើយជាន់អ្នកដល់បាត។
- បើក្នុងអាពាហ៍ពិពាហ៍អ្នកគ្មានសល់ស្នេហានោះទេ គ្រួសារនេះ នឹងមិនអាចរស់នៅដោយមានសុភមង្គលឡើយ ដោយមានតែសង្គ្រាមត្រជាក់ ពាក់មុខយក្សដាក់គ្នារាល់ថ្ងៃតែប៉ុណ្ណោះ។ ដូចនេះ អ្នកគួរតែរកវិធីដើម្បីដោះស្រាយឲ្យបានល្អ។
- នៅពេលដែលអ្នកនឹកមិនឃើញពីមូលហេតុដែលធ្វើឲ្យអ្នកទាំងពីរត្រឡប់ទៅរស់នៅជាមួយគ្នា នោះអាពាហ៍ពិពាហ៍នេះកើតមានបញ្ហាហើយ។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់ ទើបអ្នកអាចរកឃើញវិធីដើម្បីដោះស្រាយបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)