តើធ្លាប់ដែរទេ ដែលថា ការទល់លាមកជាដើមហេតុនាំឲ្យអ្នកលែងមានអារម្មណ៍ចង់រួមភេទទៀត? យ៉ាងណាមិញ គ្មាននរណាម្នាក់អាចផ្លាស់ប្តូរការពិតដែលថា ការរួមភេទក្នុងពេលទល់លាមកអាចជារឿងមួយពិបាកធ្វើបំផុតនោះទេ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) សម្ពាធនៅជញ្ជាំងទ្វារមាសខាងក្រោយ និងការមានអារម្មណ៍ថាណែនៗក្នុងរន្ធគូថគឺជាអ្វីដែលនាំឲ្យអ្នកនិយាយថាទេចំពោះការរួមភេទ។
អ្នកអាចធ្លាប់ឈឺចាប់និងហើមពោះ
នៅពេលអ្នកទល់លាមក ពោះវៀនធំ និងចុងពោះវៀនធំគឺពោរពេញទៅដោយលាមក ហើយពោះវៀនអាចនឹងពិបាកក្នុងការបញ្ចេញវាណាស់ហើយ។ ការដែលមិនមានទម្លាប់បន្ទោបង់ទៀងទាត់ នឹងធ្វើឲ្យមានការឈឺចាប់បែបរមួល និងហើមពោះ ដូច្នេះ ការរួមភេទក្នុងពេលដែលមិនបានបន្ទោបង់សោះបីថ្ងៃឡើងទៅ ពិតជារឿងមួយពិបាកខ្លាំងណាស់។ ចូរចាំថា ចុងពោះវៀនធំនៅស្ថិតនៅខាងក្រោយជាប់នឹងទ្វារមាសតែម្តង។
អ្នកអាចនឹងមានការបង្ករោគ
ក្រៅពីការមិនមានផាសុកភាព និងឈឺចាប់ ការរួមភេទនៅពេលពោះវៀនពោរពេញទៅដោយលាមក ក៏អាចធ្វើឲ្យអ្នកងាយឆ្លងរោគបានដែរ។ ដោយសារតែមានលាមកក្នុងចុងពោះវៀនធំច្រើន វាពិតជាងាយនាំឲ្យបាក់តេរីចេញពីលាមកចូលរន្ធគូថក្នុងពេលរួមភេទណាស់។ បន្ទាប់មកបាក់តេរីនឹងចូលក្នុងទ្វារមាស ឬបង្ហួរនោម ដែលជាហេតុនាំឲ្យប្រឈមកាន់តែខ្ពស់នឹងការបង្ករោគនៅផ្លូវទឹកម៉ូត្រ។
គន្លឹះដើម្បីរួមភេទប្រកបដោយផាសុកភាព
ប៉ុន្តែរឿងនេះមិនមែនមានន័យថា អ្នកគួរតែតមការរួមភេទនៅពេលទល់លាមកនោះទេ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកអាចសាកល្បងក្បាច់រួមភេទដូចជា ខាងស្រីអង្គុយនៅពីលើដើម្បីចៀសវាងការដាក់សម្ពាធលើពោះពេក។ ហើយមុនពេលសាកល្បងក្បាច់រួមភេទផ្សេង ចូរប្រាកដថា អ្នកបានញ៉ាំទឹកច្រើន និងបង្កើនការញ៉ាំអាហារសរសៃរួចហើយ៕