អ្វីដែលខ្ញុំអាចឆ្លើយដំបូងគេនោះគឺថា វាតែងតែជារឿងមួយល្អជានិច្ចក្នុងការពិគ្រោះជាមួយគ្រូពេទ្យសិនមុននឹងសម្រេចចិត្តប្រើថ្នាំព្យាបាលអាការៈនេះដោយខ្លួនឯង។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ទៀតនោះគឺថា ការប្រើវិធីផ្សំថ្នាំលេបដោយខ្លួនឯង ឬប្រើថ្នាំច្រើនជ្រុលអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរយៈពេលយូរបាន។ ដូច្នេះមុននឹងវាយឺតពេល យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនដើម្បីស្វែងយល់អំពីមូលហេតុរបស់វា និងផលវិបាកនានា។
សម្រាប់ថ្នាំបំបាត់ការឈឺចាប់មួយប្រភេទឈ្មោះថា Nonsteroidal Anti-inflammatory Drugs (NSAIDS) ដូចជាពពួក Ibuprofen ប្រហែលជាអាចបណ្តាលឲ្យឈឺពោះ ហូរឈាម ដំបៅក្រពះ និងផលវិបាកផ្សេងៗទៀត ជាពិសេសនៅពេលប្រើក្នុងកម្រិតខ្ពស់ ឬរយៈពេលយូរ។ សម្រាប់ថ្នាំគ្មានវេជ្ជបញ្ជាវិញ ដែលអាចព្យាបាលការឈឺក្បាលបាននោះ មិនគួរណាស់ប្រើច្រើនជាង ១០ថ្ងៃក្នុងមួយខែរយៈពេលបីខែ ឬខ្ពស់ជាងនេះឡើយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។
បើសិនជាការឈឺក្បាលកើតឡើងជាមួយនឹងស្របាំងភ្នែកយូរជាងមួយម៉ោង វាអាចជាសញ្ញាមួយនៃការបាត់បង់ការផ្គត់ផ្គង់ឈាមទៅកន្លែងណាមួយនៃខួរក្បាល ហើយគួរតែមានការវាយតម្លៃឲ្យបានត្រឹមត្រូវផង។ ករណីបែបនេះ វាអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ការពិគ្រោះជាមួយគ្រូពេទ្យគឺជារឿងមួយល្អណាស់ ព្រោះគ្រូពេអ្យអាចធ្វើតេស្តដោយថតរូបភាពវេជ្ជសាស្រ្ត ដើម្បីវាយតម្លៃអាការៈនេះ និងចាប់ផ្តើមការព្យាបាលដែលលឿន និងត្រឹមត្រូវ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) យ៉ាងណាមិញ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជា អ្នកជួបអាការៈឈឺក្បាលច្រើនជាង ៣ ទៅ៤ថ្ងៃ៕