បើអ្នកមិនចង់ឱ្យកូនអ្នកឆាប់ឈឺ អ្នកគួរតែធ្វើដូចខាងក្រោមនេះ មុនពេលដែលឱ្យកូនចូលគេងក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។តើគួរតែធ្វើដូចម្តេចខ្លះ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មុនពេលដែលអ្នកឱ្យកូនគេង អ្នកអាចពាក់ខោអាវដែលស្តើងល្មមឱ្យកូន ហើយដណ្តប់ភួយដែលស្តើងល្មមដូចគ្នា ដើម្បីកុំឱ្យកូនមានអារម្មណ៍ហប់ ប៉ុន្តែម៉ាស៊ីនត្រជាក់អ្នកមិនត្រូវបើកត្រជាក់ពេកទេ ព្រោះកូននឹងរងារ ហើយឈឺ អ្នកត្រូវបើកល្មមដែលអាចឱ្យកូនគេងលក់ស្រួល។
- ដោយសារតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់មានលក្ខណៈស្ងួត ដូចនេះដើម្បីកុំឱ្យកូនបាត់បង់ជាតិទឹកក្នុងខ្លួន ហើយដើម្បីឱ្យបន្ទប់មានសំណើមបន្តិច អ្នកគួរតែឱ្យកូនផឹកទឹកឱ្យបានច្រើន ម្យ៉ាងទៀតអ្នកអាចដាក់ទឹកមួយធុងក្នុងបន្ទប់ក៏បានដើម្បីឱ្យបន្ទប់មានជាតិសើម។
- អ្នកមិនត្រូវដាក់កូនឱ្យគេងនៅកន្លែងដែលត្រជាក់ពេកទេ មានន័យថានៅមុខម៉ាស៊ីនត្រជាក់ ព្រោះវាអាចធ្វើឱ្យកូនត្រូវខ្យល់ខ្លាំង ជាហេតុដែលអាចធ្វើឱ្យកូនកើតជំងឺផ្សេងៗបាន។
- នៅពេលដែលអ្នកនាំកូនទៅផ្សារទំនើប ឬកន្លែងផ្សេងៗដែលមានម៉ាស៊ីនត្រជាក់ អ្នកគួរតែត្រៀមអាវក្រៅមួយទៀតទុកឱ្យកូនពាក់នៅពេលដែលចូលលេងក្នុងកន្លែងអស់នោះ ព្រោះដើម្បីសុខភាពរបស់កូន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)