ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាដែលអាចបង្ហាញអ្នកថា អ្នកកំពុងតែមានកូនស្រីហើយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកពរពោះកូនស្រី ស្បែករបស់អ្នកនឹងប្រែជាស្អាត ម៉ត់រលោង មិនមានស្នាមអ៊ុចខ្មៅ ហើយក៏មិនគ្រើមដែរ។ នៅពេលដែលស្បែកអ្នកស្អាតបែបនេះ មិនប្រែជាអាក្រក់ នោះមានន័យថាអ្នកអាចមានកូនស្រីហើយ។
- ប្រសិនជាពោះរបស់អ្នកឆាប់ធំ មានន័យថា ទារកក្នុងពោះរបស់អ្នកគឺកូនស្រី ព្រោះពោះកូនស្រី អាចនឹងធំជាងកូនប្រុសជានិច្ច។
- នៅពេលដែលអ្នកមានកូនស្រី អ្នកនឹងមិនសូវឃ្លានដូចជាពរពោះកូនប្រុសឡើយ ហើយរបបអាហារអាចប្រែប្រួលតិច។ ផ្ទុយទៅវិញ ពេលពរពោះកូនប្រុស អ្នកនឹងអាចពិសារច្រើនជាងមុន។
- ប្រសិនជាកូនក្នុងពោះតែងកម្រើកទៅដែរខាងស្តាំ មានន័យថាកូននោះជាកូនស្រី ថែមទាំងចូលចិត្តហែលទឹកនៅកណ្តាលទៀតផង។
- នៅពេលដែលអ្នកពរពោះកូនស្រី អ្នកនឹងចូលចិត្តញ៉ាំហិរ។ ជាពិសេស ក្នុងកំឡុងពេល៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកនឹងតែងក្អួត ដោយពិសារអ្វីក៏មិនចូលដែរ។ នៅពេលដែលដល់ខែទី៤ អ្នកនឹងចាប់ផ្តើមញ៉ាំច្រើន ហើយចូលចិត្តបរិភោគសម្ល៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)