ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការត្រៀមមានផ្ទៃពោះ ទើបអាចទទួលបានកូនដែលឆ្លាត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូង អ្នកគួរតែជ្រើសរើសអាយុឲ្យបានល្អ។ នៅពេលដែលនារីពរពោះ រាងកាយនឹងបន្ថែមនឹងជីវិតថ្មីមួយទៀត ដោយឲ្យជីវិតថ្មីនោះនៅក្នុងពោះលូតលាស់បានល្អ ជាកាតព្វកិច្ចដ៏ធំ និងសំខាន់សម្រាប់មនុស្សស្រីគ្រប់រូប។ ដូចនេះ អាយុតិចពេក ឬច្រើនពេក សុទ្ធតែអាចប៉ះពាល់ដល់ការពរពោះជានិច្ច។ អាយុដែលល្អបំផុតក្នុងការសម្រាលកូន គឺចាប់ពី២៤ដល់២៩។
- មុនពេលដែលអ្នកចង់បានកូន អ្នកទាំងពីរគួរតែទៅពិនិត្យសុខភាពឲ្យបានច្បាស់ ទើបអាចកើតបានកូនដែលឆ្លាត ហើយមានសុខភាពល្អ។ បើអ្នកមិនពិនិត្យទេ នឹងមិនដឹងថាអ្នកមានជំងឺដែលអាចឆ្លងដល់កូនក្នុងផ្ទៃឬទេ។
- ក្នុងកំឡុងពេលត្រៀមមានផ្ទៃពោះ អ្នកគួរតែពិសារអាហារឲ្យបានច្រើន និងគ្រប់មុខ ទើបអាចស្រូបយកសារធាតុចិញ្ចឹមគ្រប់គ្រាន់ចូលក្នុងរាងកាយ ដើម្បីផលិតបានកូនដែលមានសុខភាពល្អ និងឆ្លាត។
- ចុងក្រោយ អ្នកគួរតែឃ្លាតឲ្យឆ្ងាយពីទូរស័ព្ទ កុំព្យូទ័រ ទូរទស្សន៍ ស្រា ឬបារីជាដើម ដើម្បីធានាថាកូនដែលនៅក្នុងពោះ មិនមានគ្រោះថ្នាក់ ហើយអាចកើតចេញមកដោយសុវត្ថិភាព និងភាពស្រស់ស្អាត៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)