ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំង៤អាចទទួលបានក្នុងជីវិត។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានខួរក្បាលជាអ្នកជំនួញ ដោយគេជឿលើវាសនាពាក់កណ្តាល និងលើខ្លួនគេពាក់កណ្តាល។ ម្យ៉ាងទៀត អ្នកដែលកើតក្នុងឆ្នាំនេះ ជាមនុស្សដែលម៉ត់ចត់ និងល្អិតល្អន់ ថែមទាំងចូលចិត្តរៀនពីអ្នកខ្លាំងទៀតផង។ ដូចនេះ ជីវិតគេនឹងមិនធម្មតាឡើយក្នុងពេលខាងមុខ។
ឆ្នាំច
មនុស្សដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលហ៊ានប្រឈមមុខនឹងឧបសគ្គទាំងអស់ ដោយមិនខ្លាចឡើយ។ ដូចនេះ ទោះបីជាគ្មានទ្រព្យអ្នកផ្ទះជួយក៏ដោយ ក៏គេអាចខំប្រឹងរកដើម្បីខ្លួនឯងដែរ។ ជាហេតុដែលអាចធ្វើឲ្យលុយគេអាចសល់ច្រើនចាយមិនអស់ឡើយ។
ឆ្នាំមមី
អ្នកដែលកើតក្នុងឆ្នាំនេះ មិនចូលចិត្តប្រជែងជាមួយនរណាទេ។ ម្យ៉ាងទៀត គេក៏ជាបុគ្គលដែលចេះមើលវែងឆ្ងាយផងដែរ។ ក្រោយអាយុ៣៦ឆ្នាំ គេនឹងអាចបង្កើតមុខរបរខ្លួនឯងបាន ថែមទាំងមានអ្នកតាមជួយពីក្រោយទៀតផង។ ជាហេតុដែលធ្វើឲ្យគេអាចរស់នៅក្នុងជីវភាពដែលគេស្ងើចសរសើរគ្រប់គ្នា។
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំនេះ អាចចាប់ជាប់ឱកាសគ្រប់បែបយ៉ាង ដោយធ្វើឲ្យគេអាចនឹងងាយសម្រេចជោគជ័យ។ នៅវ័យក្មេង គេអាចធ្វើអ្វីរាងឆេវឆាវបន្តិច ប៉ុន្តែក្រោយពេលដែលមានអាយុរាងចាស់ នោះគំនិតគេនឹងចាប់ផ្តើមចាស់ទុំ ដោយធ្វើឲ្យអាចនាំទ្រព្យចូលមកយ៉ាងច្រើនបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)