ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបុរសដែលអ្នកគួរតែចៀសឲ្យឆ្ងាយ។ តើមានមនុស្សប្រុសណាខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលអ្នកដល់វ័យកណ្តាល អ្នកគួរតែចៀសឲ្យឆ្ងាយពីសង្សារចាស់របស់អ្នក ព្រោះក្នុងវ័យនេះ អារម្មណ៍អ្នកងាយប្រតិកម្ម ដោយធ្វើឲ្យភ្លើងនៃស្នេហ៍ចាស់របស់អ្នកងាយឆាបឆេះឡើងវិញខ្លាំងណាស់។
- បុរសដែលមានបំណងមិនល្អ ក៏អ្នកមិនគួរនៅជិតដែរ ព្រោះយូរទៅ អ្នកនឹងអាចធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គេដោយមិនដឹងខ្លួន។ ជាហេតុដែលអាចធ្វើឲ្យអ្នកខកខ្លួនខ្លាំង មិនងាយដកចេញបានឡើយ។
- មនុស្សប្រុសដែលអ្នកស្គាល់តាមបណ្តាញអ៊ីតធើណេត ក៏អ្នកមិនគួររាប់ និងជឿជ្រៅដែរ ព្រោះអ្នកមិនបានឃើញផ្ទាល់ ហើយជួបផ្ទាល់។ បើអ្នកហ៊ានតែលង់ស្រឡាញ់ នោះអនាគតអ្នកនឹងចប់ជាមិនខានឡើយ។
- ប្រុសចង្រៃក៏អ្នកមិនគួរនៅជិតដែរ។ ប្រុសចង្រៃនៅទីនេះ សំដៅដល់បុរសដែលមានគ្រួសាររួចហើយ នៅតែបន្តរញ៉េរញ៉ៃអ្នកទៀត ក៏អ្នកមិនគួរនៅជិតដែរ ព្រោះអ្នកអាចលង់ស្នេហ៍គេបានគ្រប់ពេល។ ដូចនេះ មនុស្សប្រុស៤ប្រភេទនេះ អ្នកគួរតែឃ្លាតឲ្យឆ្ងាយ ទើបអនាគតអ្នកមិនចប់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)