ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្វាមីដែលមានឆ្នាំទាំងឡាយខាងលើក្រោយរៀបការរួច។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំឆ្លូវ
ស្វាមីឆ្នាំឆ្លូវ ជាបុគ្គលដែលមិនជឿលើស្នេហ៍ស្មោះឡើយ។ ជាហេតុដែលធ្វើឲ្យគេលះបង់ចិត្តស្មោះរបស់គេមិនអស់ឡើយ ដោយលាក់ទុកខ្លះ។ ដូចនេះ ទោះរៀបការរួច ក៏គេអាចមានស្រីដែរ នៅពេលដែលប្រពន្ធមិនសូវចេះយកចិត្តស្វាមី។
ឆ្នាំជូត
មនោសញ្ចេនារបស់ឆ្នាំជូតងាយបែកបាក់ណាស់ ដោយប៉ះតែបន្តិច អាចបាក់បាន។ ជាហេតុដែលធ្វើឲ្យស្នេហាគេមិនសូវឋិតឋេរឡើយ។ ជាពិសេស គេក៏មិនងាយលះបង់ចិត្តស្មោះដែរ ដោយធ្វើឲ្យគេអាចមានស្រីក្រៅបានក្រោយរៀបការរួច។ ដូចនេះ ក្នុងនាមជាប្រពន្ធ គួរតែស្វែងយល់ចិត្តប្តី ទើបមិនងាយបែកបាក់។
ឆ្នាំមមី
ចំពោះពាក្យផ្អែមល្ហែម បុគ្គលឆ្នាំមមីនេះគឺពូកែលេខ១ ដោយពូកែលួងមនុស្សស្រីខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេអាចមានស្នេហាគ្រប់ទីកន្លែង។ ដូចនេះ ក្នុងនាមជាភរិយា គួរតែធ្វើយ៉ាងណាឲ្យប្តីអ្នកមានអារម្មណ៍ថាកក់ក្តៅក្នុងគ្រួសារ ទើបអាចចាប់ចិត្តគេបានជាប់៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)