នៅពេលដែលអ្នកញ៉ាំល្ពៅរួច អ្នកមិនគួរពិសារអាហារមួយចំនួនទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នកបាន។ ដូចនេះតើមិនគួរញ៉ាំអ្វីទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកមិនអាចញ៉ាំល្ពៅជាមួយដំឡូងផ្អែមបានឡើយ ព្រោះវាអាចធ្វើឲ្យអ្នកមានអាការៈហើមពោះ ឬឈឺពោះជាដើម។
- អ្នកមិនគួរពិសារល្ពៅជាមួយសាច់ពពែបានទេ ព្រោះវាអាចធ្វើឲ្យអ្នកក្តៅក្នុង។ ជាហេតុដែលអាចធ្វើឲ្យអ្នកទល់លាមកបាន។
- អ្នកក៏មិនអាចបរិភោគជាមួយទឹកខ្មេះបានដែរ ព្រោះវាអាចធ្វើឲ្យសារធាតុចិញ្ចឹមក្នុងរាងកាយអ្នកធ្លាក់ចុះ។
- អ្នកក៏មិនអាចពិសារជាមួយពុទ្ធ្រាក្រហមដែរ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនបានល្អ ថែមទាំងអាចបំផ្លាញវីតាមីនសេក្នុងរាងកាយអ្នកទៀតផង។
- អ្នកក៏មិនអាចញ៉ាំជាមួយក្តាមបានដែរ ព្រោះវាអាចប៉ះពាល់ដល់សុខភាពអ្នក។
- ល្ពៅក៏មិនអាចពិសារជាមួយបង្គារបានដែរ ព្រោះវាអាចធ្វើឲ្យអ្នកកើតមានអាការៈផ្សេងៗដោយមិនដឹងខ្លួន។
- ជាពិសេសគឺមិនអាចពិសារជាមួយម្ទេសតែម្តង ព្រោះវាអាចបំផ្លាញវីតាមីនសេក្នុងរាងកាយអ្នក៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)