នៅពេលមនុស្សភាគច្រើនលឺពាក់ថាញៀននោះ រឿងដំបូងគេដែលគេគិតដល់គឺ គ្រឿងស្រវឹង គ្រឿងញៀនជាដើម។ ប៉ុន្តែពាក្យថាញៀននេះក៏អាចប្រើបានក្នុងកម្រិតស្រាលដែរ ដូចជា បណ្តាញសង្គម សូកូឡា ឬការដើរទិញឥវ៉ានជាដើម។ រឿងនេះគ្រាន់តែជាតម្រូវការរបស់មនុស្សដើម្បីធ្វើរឿងដដែលៗ ឬជាទម្លាប់របស់ពួកគេប៉ុណ្ណោះ។ យ៉ាងណាមិញ ក្នុងនោះដែរ មានថ្នាំមួយប្រភេទដែលវាជួយបំបាត់ការឈឺចាប់បានយ៉ាងល្អ តែមានភាពញៀនខ្លាំងវិញនោះគឺថ្នាំ Tramadol តែម្តង។
ហេតុអ្វីបានជាថ្នាំ Tramadol មានភាពគ្រោះថ្នាក់?
អ្នកគួរតែដឹងថា ថ្នាំប្រភេទ Tramadol គឺជាប្រភេទថ្នាំបំពាត់ការឈឺចាប់ដ៏ខ្លាំងមយយប្រភេទ។ វាស្ថិតក្នុងក្រុមថ្នាំប្រភេទ Nacotics និង Opioids។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)វាត្រូវបានគេប្រើប្រាស់ដើម្បីព្យាបាលការឈឺចាប់កម្រិតមធ្យមទៅខ្លាំងក្លា។ ជាធម្មតា វាត្រូវបានគេប្រើលើមនុស្សធំដែលមានការឈឺចាប់ធ្ងន់ធ្ងរ រ៉ាំរ៉ៃ។ ថ្នាំនេះវានឹងទៅតោងកន្លែងទទួលក្នុងខួរក្បាលដែលទទួលខុសត្រូវលើការប្រាប់ថាឈឺចាប់។
ផលរំខាន
- នោមឈាម
- ចង្អោ
- បាត់បង់ការចងចាំ
- ហើមពោះ
- ចង្វាក់បេះដូងកើនឡើង
- គ្រុន
- សន្លប់
- លើសសម្ពាធឈាម
គេជឿថា ថ្នាំ Tramadol មានផ្ទុកទៅដោយសារធាតុ Cocaine និង Heroin ដែលជាហេតុនាំឲ្យវាត្រូវបានគេចាត់ទុកថាមានភាពគ្រោះថ្នាក់ និងបង្កជាផលរំខានខ្លាំង ព្រមទាំងញៀន។
ហេតុផលដែលថ្នាំ Tramadol បង្កភាពញៀន
ថ្នាំប្រភេទនេះជួយបំបាត់ការឈឺចាប់យ៉ាងមានប្រសិទ្ធភាព ប៉ុន្តែវាក៏ធ្វើឲ្យមានអារម្មណ៍មិនស្រួលក្នុងរាងកាយផងដែរ ដូចជាស្ពឹកៗ និងធូរៗក្នុងខ្លួន។ ឥទ្ធិពលទ្វេដងនៃថ្នាមនេះគឺមានសមត្ថភាពបង្កើនជម្រាបខ្លាំងទៅលើសារធាតុចម្លងសរសៃប្រសាទពីរក្នុងខួរក្បាល នោះគឺ Serotonin និង Norepinephrine។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) សារធាតុពិសេសពីរនេះគឺពង្រឹងដល់ការផ្ចង់អារម្មណ៍ និងគុណភាពនៃការគេង។ វាក៏ជួយបំបាត់អាការៈនៃការបាក់ទឹកចិត្ត និងជំងឺផ្លូវអារម្មណ៍ផ្សេងៗផងដែរ៕