មនុស្សម្នាក់ៗសុទ្ធតែរំពឹងចង់ក្លាយជាអ្នកមានជានិច្ច។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីចំនុចទាំង៤ដែលអាចធ្វើឲ្យអ្នកប្រែក្លាយជាអ្នកមានបាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- ដំបូងអ្នកត្រូវចេះលត់ដំខ្លួន និងចេះគ្រប់គ្រងខ្លួនឲ្យបានល្អ។ ក្រោយពេលដែលអ្នកធ្វើបែបនេះរួច អ្នកនឹងមិនខ្លាចការលំបាកគ្រប់បែបយ៉ាង ហើយអ្នកក៏អាចគ្រប់គ្រងខ្លួនមិនឲ្យចាយលុយផ្តេសផ្តាសដូចគ្នា។ នោះយូរទៅអ្នកនឹងអាចក្លាយជាអ្នកមានដោយមិនដឹងខ្លួនដោយការខិតខំប្រឹងប្រែងទាំងអស់។
- បន្ទាប់មកអ្នកមិនត្រូវនៅស្ងៀមទេ ដោយអ្នកគួរតែហ៊ានសាកល្បងធ្វើគ្រប់បែបយ៉ាង។ នៅពេលដែលអ្នកមានចិត្តក្លាហាន ហើយហ៊ានធ្វើអ្វីគ្រប់យ៉ាង នោះឱកាសនៃការទទួលបានទ្រព្យច្រើនគឺខ្ពស់។
- បន្ទាប់មកទៀត អ្នកត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ ទើបអ្នកអាចក្លាយជាអ្នកដែលអាចរកបានប្រាក់ច្រើន ដោយការមានទំនាក់ទំនងល្អជាមួយអ្នកដទៃ។
- ចុងក្រោយ អ្នកត្រូវចេះចែករំលែក ព្រោះការចែករំលែកនេះអាចនាំឲ្យជីវិតអ្នកកាន់តែប្រសើរ។ ផ្ទុយទៅវិញ ប្រសិនជាអ្នកជាមនុស្សអាត្មានិយម នោះជីវិតអ្នកនឹងគ្មានថ្ងៃប្រសើរឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)