តើអ្នកមានឆ្ងល់ដែរទេ ដែលថាទារិកាដែលកំពុងតែលូតលាស់ក្នុងផ្ទៃរបស់អ្នកអាចធ្វើអ្វីបានខ្លះដែរទេ? ពួកគេមិនត្រឹមតែចេះអង្គុយ ឡើងទម្ងន់ និងលូតលាស់សរីរាង្គសំខាន់ៗដូចមនុស្សធំទេ តែពួកគេអាចនឹងធ្វើរឿងជាច្រើនផ្សេងៗទៀតដែលគ្រប់គ្រាន់នឹងធ្វើឲ្យយើងភ្ញាក់ផ្អើល និងមិនគួរឲ្យជឿឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
យំ
រឿងនេះស្តាប់មើលទៅអាចធ្វើឲ្យអ្នកខូចចិត្តបាន តែពិតណាស់ទារកក្នុងផ្ទះពិតជាចេះយំដោយស្ងៀមស្ងាត់មែន។ តាមរយៈការថតអេកូបែបឌីជីថលក្នុងត្រីមាសទីបី បង្ហាញថា ទារកអាចបើកមាត់គេបាន ហូរទឹកភ្នែក និងបេបមាត់ ដែលវាសុទ្ធតែជាអាការៈបញ្ជាក់អំពីការយំទាំងអស់។ យ៉ាងណាមិញ រឿងនេះអាចជាសញ្ញាមួយបញ្ជាក់អំពីការលូតលាស់មុខមាត់ច្រើនជាងមានបញ្ហាផ្លូវចិត្ត។
ចងចាំ
ការសិក្សាមួយរបស់សាកលវិទ្យាល័យ Helsinki បង្ហាញថា ទារកដែលស្តាប់ចម្រៀងពិសេសណាមួយកាលពីក្នុងផ្ទៃបង្ហាញថា ពួកគេនឹងមានសកម្មភាពខួរក្បាលកាន់តែល្អតាមរយៈការថត ECGs ក្រោយពីសម្រាលរួច។ ហេតុដូច្នេះហើយ ការនិយាយជាមួយកូនតាមពីក្នុងផ្ទៃនឹងធ្វើឲ្យគេអាចយល់។
លូតលាស់ពន្លកស្រង់រសជាតិ
ការសិក្សាមួយដែលចុះផ្សាយក្នុង Pediatrics បានបញ្ជាក់ថា ស្រ្តីដែលញ៉ាំការ៉ុតច្រើនក្នុងត្រីមាសទី៣ នឹងធ្វើឲ្យកូនកើតមកចូលចិត្តញ៉ាំបន្លែជាងម្តាយដែលមិនញ៉ាំការ៉ុត។ ពិតណាស់ កូនអ្នកមិនអាចញ៉ាំអ្វីបានឡើយក្នុងពេលពួកគេមិនទាន់កើត តែអាហារដែលអ្នកញ៉ាំនឹងត្រូវបឺតស្រូបចូលទៅក្នុងទឹកភ្លោះដែលអាចនាំឲ្យជួយបង្កើតជារសជាតិដល់កូនដូចគ្នានឹងអ្នកដែរ។
ស្តាប់អ្នកនិយាយ
ការសិក្សាមួយដែលបានធ្វើឡើងដោយសាកលវិទ្យាល័យ Florida បង្ហាញថា នៅពេលម្តាយសូត្រកំណាត្យជាមួយកូនខ្លួនឯងនោះ ចង្វាក់បេះដូងរបស់កូនអាចនឹងថយចុះជាងមុន ហើយរឿងនេះក៏កើតឡើងដូចគ្នានេះចំពោះអ្នកផ្សេងដែលសូត្រកំណាត្យដែរ។ ដូច្នេះរឿងនេះមិនមែននិយាយតែសម្លេង និងការរំញ័ររបស់ម្តាទេ តែទារកអាចស្តាប់សម្លេងផ្សេងៗទៀតបានទាំងអស់។
មានប្រតិកម្មនឹងស្រ្តេស
មានហេតុផលមួយដែលម្តាយត្រូវបានស្នើរឲ្យបន្ធូរអារម្មណ៍ក្នុងពេលមានផ្ទៃពោះ។ ការសិក្សាពីរផ្សេងគ្នាបានបង្ហាញថា តារកក៏អាចមានការឆ្លើយតបនឹងអារម្មណ៍អវិជ្ជមាន និងស្រ្តេសរបស់ម្តាយដែរ ដោយអាចនឹងពិបាកចិត្ត ជាមួយនឹងទឹកមុខ និងដៃឆ្វែងបញ្ជាក់។ ដូច្នេះគួរឲ្យអាណិតណាស់កូនដ៏គួរឲ្យអាណិតអើយ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)អ្នកពិតជាមិនចង់ឃើញគេពិបាកចិត្តភ្លាមៗទាំងមិនធ្លាប់ឃើញពន្លឺថ្ងៃមែនទេ ដូច្នេះព្យាយាមបន្ធូរអារម្មណ៍ និងដកដង្ហើមមួយៗទៅ។
ចេះធ្វើទឹកមុខ
ការសិក្សាបង្ហាញថា ក្មេងដែលមានអាយុ ២៤សប្តាហ៍អាចនឹងបង្ហាញអំពីការបង្ហាញទឹកមុខពីរប្រភេទរបស់ទារកក្នុងផ្ទៃ នោះគឺការញញឹម ហើយដល់ពេលអាយុបាន ៣៦សប្តាហ៍គេអាចនឹងចេះញាក់ចិញ្ចឹម៕