ចំណងអាពាហ៍ពិពាហ៍មិនមែនតែងតែស្រស់ស្អាតជាប់រហូតទេ វាត្រូវការការបង្កើតវា លះបង់ និងប្តេជ្ញាចិត្តពិតប្រាកដ។ ចំណងអាពាហ៍ពិពាហ៍នីមួយៗតែងតែមានភាពល្អក់កកររបស់វា ប៉ុន្តែមិនមែនមានន័យថា វាគឺជាអាពាហ៍ពិពាហ៍អាក្រក់នោះទេ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ដើម្បីបើសិនជាអ្នកចង់បានស្នេហាក្នុងរង្វង់គ្រួសារដ៏រីករាយមួយមែន ចូរកុំភ្លេចបញ្ចូលទម្លាប់សំខាន់ៗដូចខាងក្រោមនេះដើម្បីអនុវត្តទាំងអស់គ្នាទៅ។
- ចូរនិយាយថា “បងស្រឡាញ់អូន ឬអូនស្រឡាញ់បង” ឲ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន
- ទោះរៀបការជាមួយគ្នាហើយក៏ដោយ ក៏អ្នកទាំងគួរតែឧស្សាហ៍ណាត់ជួបគ្នានៅកន្លែងណាមួយតាមពេលវេលាសំខាន់ៗឲ្យបានញឹកញាប់ដែរ
- ការធ្វើបុណ្យដើម្បីសេចក្តីផ្លូវចិត្តមិនមែនធ្វើតែម្នាក់ឯងទេ តែត្រូវធ្វើជាមួយគ្នា
- ចូរសួរប្តី ឬប្រពន្ធជានិច្ចថា គាត់មានអ្វីដែលត្រូវការឲ្យអ្នកជួយបានឬអត់?
- ចូរថើបប្តី ឬប្រពន្ធ សម្រាប់ជាការសួរស្តី និងលាគ្នា
- ការឈ្លោះគ្នា ឬទាស់ពាក្យសម្តីមិនមែនជារឿងអាក្រក់ឡើយ តែជារឿងល្អមួយដើម្បីឲ្យចំណងអ្នកទាំងពីរកាន់តែល្អជាងមុន
- ចូរកុំភ្លេចនិយាយសរសើគ្នាទៅវិញទៅមកផង គ្រប់ពេលដែលអ្នកមើលឃើញអ្វីៗដែលល្អ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចេះអត់អោនឲ្យគ្នាគ្រប់ពេលដែលធ្វើអ្វីមួយខុសឆ្គង៕