អ្នកប្រហែលជាធ្លាប់លឺច្រើនហើយអំពីគុណប្រយោជន៍នៃបន្លែពណ៌បៃតង។ ប៉ុន្តែឱកាសនោះគឺថា អ្នកនៅតែមិនបានបញ្ចូលវាទៅក្នុងរបបអាហារឲ្យបានច្រើននៅឡើយទេ។ មែនហើយ ដោយសារតែ បន្លែគឺជាអាហារដែលសម្បូរជីវជាតិ ហើយអាចជួយបង្ការជំងឺជាច្រើន និងថែរក្សាសុខភាពលល្អថែមទៀត។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ប្រូខូលីគឺជាបន្លែពណ៌បៃតងមួយដែលត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាយើង។
ការសិក្សាភាគច្រើនបានផ្តោតសំខាន់ទៅលើអត្ថប្រយោជន៍ចំពោះសុខភាពនៃប្រូខូលី។ យ៉ាងណាមិញ មានការស្រាវជ្រាមួយចំនួនតូចនិយាយថា ស្នូលរបស់ប្រូខូលីក៏មានសារធាតុ Phenolic ខ្ពស់ ហើយក៏មានអង់ទីអុកស៊ីដង់ច្រើនសម្រាប់ប្រឆាំងនឹងសកម្មភាពរបស់មហារីកដែរ។
ប្រូខូលីគួរតែជាគ្រឿងផ្សំដ៏សំខាន់សម្រាប់របបអាហារប្រឆាំងនឹងមហារីក។ ពពួកបន្លែបែបនេះមានសារធាតុមួយឈ្មោះថា Sulforaphane ដែលមាននាទីប្រឆាំងនឹងមហារីកតែម្តង។ ទំនាក់ទំនងរវាងការញ៉ាំប្រូខូលី និងការប្រឈមជំងឺមហារីកត្រូវបានសិក្សាយ៉ាងទូលំទូលាយនៅឡើយ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ការស្រាវជ្រាមួយចំនួនក៏មិនអាចបង្ហាញលទ្ធផលវិជ្ជមានអំពីរឿងនេះដែរ។ ប៉ុន្តែមានការសិក្សាខ្លះនិយាយថា អ្នកដែលញាំប្រូខូលីច្រើនអាចកាត់បន្ថយការកើតជំងឺមហារីកក្រពេញប្រូស្តាតបាន។ វាក៏ត្រូវបានគេរកឃើញថា ស្រ្តីដែលញ៉ាំប្រូខូលីអាចបន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងសួត៕