ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយមានផ្ទៃពោះគួរតែប្រយ័ត្នពេលដែលជិះឡានទៅដើរលេងឆ្ងាយ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាក្នុងឡានមិនសូវមានសមាជិកជិះ ស្ត្រីមានផ្ទៃពោះគួរតែអង្គុយក្រោយ ព្រោះកន្លែងក្រោយគឺធំជាងនៅខាងមុខ។ នៅពេលដែលអ្នកអង្គុយក្រោយ អ្នកគួរតែរុញកៅអីមុខឲ្យទៅមុខ ហើយទុកកន្លែងរាងធំបន្តិចសម្រាប់ដាក់ជើង ព្រោះស្ត្រីមានផ្ទៃពោះអង្គុយយូរជើងនឹងងាយហើមខ្លាំងណាស់។
- នៅពេលដែលអ្នកអង្គុយ អ្នកគួរតែដាក់ខ្សែក្រវ៉ាត់ ព្រោះអាចការពារសុវត្ថិភាពអ្នកបាននៅពេលដែលចាប់ហ្វ្រាំងម្តងៗ។ ដូចនេះ អ្នកមិនគួរខ្លាចប៉ះពាល់ដល់កូនក្នុងផ្ទៃ ហើយមិនពាក់ខ្សែក្រវ៉ាត់នោះទេ ព្រោះអាចធ្វើឲ្យអ្នកគ្រោះថ្នាក់កាន់តែខ្ពស់។
- ក្នុងឡានមិនគួរឲ្យមានផ្សែងបារីទេ ព្រោះបើមានសូម្បីតែបន្តិច នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ស្ត្រីមានផ្ទៃពោះ ព្រមទាំងទារកក្នុងផ្ទៃជាខ្លាំង។
- ម៉ាស៊ីនត្រជាក់ក្នុងឡានមិនគួរបើកត្រជាក់ពេកទេ ដោយតម្រូវក្នុងសីតុណ្ហភាពដែលល្មម ទើបមិនធ្វើឲ្យអ្នកម្តាយឆាប់ផ្តាសាយ។
- អ្នកម្តាយមិនគួរជិះឡានយូរឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់ការសម្រាលកូននៅពេលក្រោយ ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ទារកក្នុងផ្ទៃទៀតផង។ ដូចនេះ ពេលដែលបើកទៅឆ្ងាយ គួរតែឈប់ខ្លះ ហើយចុះមកដើរ ដើម្បីឲ្យឈាមដើរស្រួល ទើបអាចបន្តឡើងឡានជិះទៅមុខទៀត។
- អ្នកអាចរកស្បែកជើងផ្ទាត់ដែលទន់ទុកពាក់ក្នុងឡាន ឬក៏ក្រាលកម្រាលដែលទន់សម្រាប់ទ្រាប់ជើង។ ម្យ៉ាងទៀត អ្នកគួរតែរកខ្នើយទន់សម្រាប់ទប់ខ្នង ទើបអាចធ្វើឲ្យអ្នកអាចអង្គុយយ៉ាងស្រួលបាន៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)