ប្រសិនជាអ្នកចង់បានមនោសញ្ចេតនាដែលយូរអង្វែង ហើយមិនបែកបាក់ អ្នកមិនគួរធ្វើចំនុចមួយចំនួនដាក់បុរសឡើយ តើមានអ្វីខ្លះទៅ?
មិនត្រូវតែងតែសាកល្បងចិត្តបុរស
អ្នកមិនត្រូវតែងតែយកពាក្យបែកគ្នាមកគំរាមមនុស្សប្រុសឡើយ ព្រោះបើអ្នកនិយាយពាក្យនេះច្រើន គេនឹងមានចិត្តត្រៀមទុកជាមុនក្នុងការបែកគ្នាជាមួយអ្នក។
ពង្រីកអំណាចរបស់ខ្លួន
អ្នកមិនត្រូវព្រោះតែគេស្រលាញ់អ្នកខ្លាំង ហើយពង្រីកអំណាចរបស់ខ្លួនឡើយ ហើយមិនត្រូវជ្រាតចូលក្តីស្រមៃរបស់គេទេ ដោយមិនឱ្យគេដើរតាមក្តីស្រមៃរបស់គេ។
មិនត្រូវតែងតែយឺត
អ្នកមិនត្រូវគិតថាគេស្រលាញ់អ្នកខ្លាំង ហើយអ្នកតែងតែឱ្យគេចាំអ្នកទេ ព្រោះចិត្តអំណត់របស់គេមានកម្រិត។
មិនត្រូវខឹងគេដោយគេមិនដឹងពីគំនិតរបស់អ្នក
គ្មាននរណាអាចមើលធ្លុះចិត្តអ្នកដោយងាយបានទេ ដូចនេះបើមានគំនិតអ្វី អ្នកត្រូវតែនិយាយចេញមក ដោយមិនត្រូវខឹងគេនៅពេលដែលគេមិនដឹងថាអ្នកកំពុងតែគិតអ្វីឡើយ។
ហៅគេដើរផ្សារជាមួយអ្នក
អ្នកមិនត្រូវហៅគេកំដរអ្នកដើរផ្សារនោះទេ ព្រោះមានបុរសភាគច្រើនមិនចូលចិត្តដើរផ្សារឡើយ បើអ្នកបង្ខំ នោះមានតែនាំភាពឈ្លោះគ្នា និងមិនសប្បាយចិត្តមកតែប៉ុណ្ណោះ។
មិនត្រូវយកបុរសជាម៉ាស៊ីនបញ្ចេញកំហឹង
នៅពេលដែលអ្នកមានរឿងមិនសប្បាយចិត្ត អ្នកមិនត្រូវបញ្ចេញកំហឹងលើខ្លួនគេឡើយ ព្រោះគេមិនដឹងអីទេ ប្រសិនជាអ្នកតែងតែបែបនេះ នោះគេនឹងធុញ ហើយអាចដើរចេញពីអ្នកបាន។
មិនត្រូវប្រច័ណ្ឌជាមួយសង្សារចាស់របស់គេ
រឿងអតីតកាលជារឿងចាស់ ដូចនេះអ្នកមិនត្រូវព្រោះតែអតីតហើយឈ្លោះគ្នានោះទេ ព្រោះវាគ្មានតម្លៃសម្រាប់ឱ្យអ្នកយកមកឈ្លោះឡើយ ព្រោះវាជារឿងដែលកន្លងផុតទៅហើយ បើរំលឹកមានតែនាំរឿងអាក្រក់ ហើយគ្មានរឿងល្អឡើយ។
មិនត្រូវយកគេទៅប្រៀបធៀបជាមួយអ្នកដទៃ
មនុស្សតែងតែមានចរឹតមិនដូចគ្នាទេ ដូចនេះអ្នកមិនគួរយកគេទៅប្រៀបធៀបជាមួយអ្នកដទៃឡើយ ព្រោះវាអាចបំផ្លាញមនោសញ្ចេតនាអ្នកយ៉ាងងាយបំផុត៕