ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំរោង
បុគ្គលឆ្នាំរោង ជាមនុស្សដែលមានខ្សែជីវិតជាអ្នកមាន ព្រោះលាភដែលគេនាំមកមិនតិចនោះទេ។ ជាពិសេស គេអាចពឹងលើសមត្ថភាពរបស់ខ្លួនដើម្បីរកបានប្រាក់ចំណូលខ្ពស់ផងដែរ។ ដូចនេះ នៅថ្ងៃអនាគត ជីវិតគេនឹងមិនធម្មតាឡើយ។
ឆ្នាំមមី
មនុស្សឆ្នាំមមី ជាធម្មតាគឺឆ្លាត ហើយពូកែក្នុងការរកប្រាក់។ ជាពិសេស គេមានចរិតរឹងមាំ ថែមទាំងមានគេជួយច្រើន ដោយធ្វើឲ្យអនាគតគេមិនធម្មតាឡើយ។ ដូចនេះ ជីវភាពជាអ្នកមាន និងមានកេរ្តិ៍ឈ្មោះល្បីនឹងអាចក្លាយជារបស់គេបាន។
ឆ្នាំរកា
ចំណែកឆ្នាំរកាវិញ ជាបុគ្គលដែលរស់រាយរាក់ទាក់ ដោយមានគេតាមជួយច្រើន។ ជាពិសេស គេចេះប្រើលុយដើម្បីបង្កើតលុយ ដោយធ្វើឲ្យជីវភាពរបស់គេមិនធម្មតាឡើយក្នុងពេលក្រោយ។ ដូចនេះ ជីវភាពសុខស្រួល នឹងអាចមកគេបានយ៉ាងងាយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)