ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការអនុវត្តក្រោយពេលដែលទារកត្រូវបានមូសខាំ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកអាចយកត្រសក់មកចិតជាបន្ទះ ឬកិនឲ្យម៉ត់ រួចលាបលើកន្លែងដែលត្រូវបានមូសខាំនោះ ព្រោះក្នុងត្រសក់មានសារធាតុដែលអាចជួយបំបាត់អាការៈហើម ឈឺ និងបំបាត់រមាស់ ថែមទាំងអាចសម្លាប់មេរោគទៀតផង។
- អ្នកក៏អាចប្រើថ្នាំបន្តក់ភ្នែក មកលាបលើកន្លែងដែលកូនត្រូវបានមូសខាំដែរ ព្រោះវាអាចបំបាត់អាការៈឈឺចុកចាប់ ថែមទាំងសម្លាប់មេរោគផងដែរ។
- នៅពេលដែលត្រូវមូសខាំឡើងហើម ហើយរមាស់ អ្នកអាចចិតប្រទាលកន្ទុយក្រពើមួយបន្ទះតូច រួចយកទៅលាងឲ្យស្អាត ហើយចិតជាពីរ មកលាបលើកន្លែងដែលមូសខាំនោះ។ ក្រោយពេលដែលលាបរួច នឹងអាចបាត់ហើម ហើយបាត់រមាស់។
- នៅពេលដែលបបរឆ្អិន អ្នកអាចទុកមួយសន្ទុះ ដើម្បីឲ្យឡើងមួយបន្ទះស្តើង ហើយយកមកលាបលើកន្លែងមូសខាំ នោះក៏អាចបំបាត់អាការៈរមាស់ផងដែរ។
- អ្នកក៏អាចយកសំបកឪឡឹកមកជូតចុះឡើងលើកន្លែងដែលកូនត្រូវបានមូសខាំផងដែរ នោះកូននឹងអាចបាត់រមាស់ភ្លាមតែម្តង។ ដូចនេះ អ្នកអាចប្រើវិធីទាំងនេះ នៅពេលដែលកូនត្រូវបានមូសខាំ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)