ឪពុកម្តាយប្រហែលជាមានភាពភ័យខ្លាចណាស់ហើយនៅពេលឃើញអាការៈក្អកដំបូងៗរបស់កូន។ ប៉ុន្តែអ្នកជំនាញជាច្រើននិយាយថា ការក្អកគឺជារបៀបដែលរាងកាយការពារខ្លួនឯងពីការខូចខាតរបស់ផ្លូវដង្ហើមប៉ុណ្ណោះ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)យ៉ាងណាមិញ ខាងក្រោមនេះគឺជាដំបូន្មានខ្លះៗអំពីការក្អកដែលកើតឡើងកុមារតូចៗ៖
- ការក្អកពេញមួយថ្ងៃនៅពេលថ្ងៃដែលកើតឡើងដោយការបង្ករោគដោយវីរុសនៅផ្លូវដង្ហើមប្រហែលជាមិនត្រូវការការព្យាបាលឡើយ ហើយវាក៏គួរតែស្រាកស្រាន្តទៅវិញក្នុងរយៈពេលមួយសប្តាហ៍ពីរដែរ។
- ចូរទៅជួបគ្រូពេទ្យជំនាញខាងរោគកុមារបើសិនជាការក្អករបស់កូនកើតឡើងយូរ ឬធ្វើឲ្យអ្នកបារម្ភ
- ចូរទៅជួបពេទ្យជំនាញរោគកុមារបើសិនជាកូនមិនអាចធ្វើសកម្មភាពប្រចាំថ្ងៃបាន ដោយសារតែក្អក ឬកូនកំពុងតែក្អកធ្លាក់ឈាម
- ថ្នាំក្អកភាគច្រើនមិនមានប្រសិទ្ធភាពលើកុមារឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ចូរធ្វើការពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងអាឡែហ្ស៊ីបើសិនជាអ្នកគិតថា ការក្អករបស់កូនប្រហែលជាបង្កឡើងដោយបញ្ហាអាឡែហ្ស៊ី ឬជំងឺហឺត៕