ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនារីដែលកើតក្នុងឆ្នាំ៣ ដែលអាចនាំទ្រព្យឲ្យស្វាមីក្រោយពេលដែលរៀបការរួច។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នារីឆ្នាំរការ
មនុស្សស្រីដែលកើតក្នុងឆ្នាំរការ ជានារីដែលមានសមត្ថភាពខ្ពស់ក្នុងការនាំទ្រព្យឲ្យស្វាមី។ ក្រោយពេលដែលអ្នករៀបការរួច គេនឹងក្លាយជាប្រពន្ធដែលមើលថែទាំគ្រួសារបានល្អ ជាពិសេស គេនឹងចាប់ផ្តើមធ្វើឲ្យប្តីដែលក្រ ក្លាយជាអ្នកមានបាន។ ដូចនេះ អ្នកនឹងអាចរស់នៅក្នុងជីវភាពដែលប្រសើរជាមិនខានឡើយ។
នារីឆ្នាំកុរ
ប្រពន្ធដែលកើតក្នុងឆ្នាំនេះ ក៏មានសមត្ថភាពមិនធម្មតាដូចឆ្នាំរការដែរ។ គេនឹងអាចជួយមុខរបររបស់ស្វាមីឲ្យរីកចម្រើនក្រោយពេលដែលរៀបការរួច។ ជាពិសេស គេនឹងអាចជួយមើលថែទាំ និងទុកដាក់ប្រាក់ក្នុងផ្ទះបានយ៉ាងល្អជាទីបំផុត។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារអ្នកនឹងអាចរស់នៅយ៉ាងមានសុភមង្គល និងចុះសម្រុងនឹងគ្នាជាខ្លាំង។
នារីឆ្នាំខាល
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលមានសមត្ថភាពខ្ពស់។ គេអាចក្លាយជាជំនួយការដ៏ល្អរបស់អ្នក ដោយអាចជួយនាំទ្រព្យមកឲ្យអ្នកបាន។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងអាចដឹកនាំស្វាមី និងគ្រួសារទាំងមូល ឲ្យដើរដល់ផ្លូវជោគជ័យជាខ្លាំង។ ជាហេតុដែលធ្វើឲ្យចំណូលក្នុងផ្ទះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះ អ្នកអាចជ្រើសរើសនារីដែលកើតក្នុងឆ្នាំទាំង៣ខាងលើនេះ ដើម្បីយកមកធ្វើជាភរិយាបាន នោះគ្រួសារអ្នកនឹងរុងរឿងជាមិនខានឡើយ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)