ប្រសិនជាអ្នកមិនចង់ចាស់មុនអាយុ អ្នកគួរតែចៀសពីការគេងតាមរបៀបខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មុនពេលដែលអ្នកចូលគេង អ្នកមិនគួរយកកំហឹងទៅជាមួយទេ ព្រោះអាចធ្វើឲ្យអ្នកពិបាកដកដង្ហើម ដោយធ្វើឲ្យអ្នកពិបាកគេងលក់ណាស់។
- អ្នកមិនគួរពិសារអាហារឆ្អេតពេកមុនចូលគេងដែរ ព្រោះវាអាចធ្វើឲ្យក្រពះអ្នករំលាយអាហារមិនល្អ ដោយធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលអ្នក។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់ឡើយ។
- អ្នកមិនគួរគេងទល់មុខគ្នាទេ ព្រោះអ្នកអាចស្រូបយកឧស្ម័នកាបូនិចចូលច្រើន ដោយធ្វើឲ្យអ្នកសុបិន្តច្រើន គេងមិនលក់ ហើយវិលមុខក្រោយពេលដែលក្រោកពីគេង។
- នៅពេលដែលអ្នកមិនសម្អាតមុខ ដោយទុកម្សៅលើមុខចូលគេង នោះវានឹងធ្វើឲ្យរន្ធញើសអ្នកស្ទះ ដោយធ្វើឲ្យមុខអ្នកឆាប់ចាស់មុនអាយុណាស់។
- នៅពេលដែលអ្នកមិនបិទទូរទស្សន៍ ហើយគេង វានឹងធ្វើឲ្យអ្នកតែងតែដឹងខ្លួន គេងមិនលក់ស្រួលឡើយក្នុងរយៈពេលមួយយប់នេះ។
- អ្នកមិនគួរយកដៃអ្នកធ្វើជាខ្នើយសម្រាប់គេងឡើយ ព្រោះវាអាចធ្វើឲ្យឈាមដើរមិនស្រួល ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។
- អ្នកនឹងប្រែជាល្ងង់ ក្រោយពេលដែលអ្នកគ្មានពេលវេលាត្រឹមត្រូវក្នុងការគេង។ ដូចនេះ អ្នកគួរតែគេងឲ្យគ្រប់ម៉ោង និងទៀងពេល ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
- នៅពេលដែលអ្នកគេងដោយអង្គុយ វានឹងធ្វើឲ្យខួរក្បាលអ្នកខ្វះអុកស៊ីសែន។ ដូចនេះ ក្រោយពេលដែលអ្នកក្រោកពីគេង អ្នកនឹងកើតមានអាការៈវិលមុខ ឬត្រចៀកស្តាប់មិនសូវលឺជាដើម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)