ប្រសិនជាអ្នកជាមនុស្សស្រី៥ប្រភេទខាងក្រោមនេះ អ្នកគួរតែចៀសពីថ្នាំពន្យារកំណើត។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ប្រសិនជាអ្នកជាអ្នកម្តាយដែលកំពុងឲ្យកូនបៅទឹកដោះ អ្នកមិនគួរញ៉ាំថ្នាំពន្យារកំណើតឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់កូនជាខ្លាំងនៅពេលដែលកូនបៅទឹកដោះអ្នក។ ដូចនេះ អ្នកគួរតែប្រើស្រោមអនាម័យជំនួសវិញ។
- បើអ្នកមានផ្ទុករោគស្ត្រី អ្នកក៏មិនគួរពិសារថ្នាំពន្យារកំណើតដែរ ព្រោះវាអាចធ្វើឲ្យជំងឺអ្នកកាន់តែធ្ងន់ធ្ងរឡើងៗ ដោយមិនដឹងខ្លួន។ ដូចនេះ អ្នកនឹងពិបាកព្យាបាលឲ្យជាសះស្បើយណាស់។
- នៅពេលដែលអ្នកកំពុងតែប្រឈមមុខនឹងជំងឺទឹកនោមផ្អែម អ្នកក៏មិនគួរញ៉ាំថ្នាំពន្យារកំណើតដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ជំងឺអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រើវិធីផ្សេង ដើម្បីពន្យារកំណើត ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក។
- បើអ្នកមានជំងឹបេះដូង និងជំងឺលើសសម្ពាធឈាម អ្នកក៏មិនគួរប្រើថ្នាំពន្យារកំណើតដែរ ព្រោះវាអាចផ្តល់សម្ពាធដល់បេះដូងអ្នកខ្លាំង ដោយធ្វើឲ្យជំងឺអ្នកងាយរើឡើងគ្រប់ពេល។
- នៅពេលដែលអ្នកមានជំងឺរលាកថ្លើម ឬក្រលៀន អ្នកគួរតែចៀសឲ្យឆ្ងាយពីថ្នាំពន្យារកំណើតនេះ ព្រោះវាអាចផ្តល់សម្ពាធខ្លាំងដល់ក្រលៀន និងថ្លើមរបស់អ្នក ដោយធ្វើឲ្យជំងឺអ្នកមិនងាយជាឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)