ប្រសិនជាអ្នកមិនចង់ឲ្យមនុស្សស្រីរត់ចេញពីអ្នក ការថើបបែបខាងក្រោមនេះ អ្នកគួរតែចៀសឲ្យឆ្ងាយ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកមានបញ្ហាក្លិនមាត់ ហើយទៅថើបប្រពន្ធរបស់អ្នក នឹងធ្វើឲ្យគេមានអារម្មណ៍មិនល្អឡើយ ថែមទាំងអាចចាកឆ្ងាយពីអ្នកទៀតផង។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីក្លិនមាត់របស់អ្នកឲ្យបានល្អ។
- នៅពេលដែលអ្នកប្រើអណ្តាតដើម្បីថើបភរិយាអ្នក អ្នកមិនគួរប្រើសកម្មភាពខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឲ្យគេមានអារម្មណ៍មិនស្រួល ហើយមិនចង់ថើបជាមួយអ្នកឡើយ។
- នៅពេលដែលអ្នកថើបប្រពន្ធអ្នក មិនគួរធ្វើខ្លួនរឹងពេកទេ ព្រោះអាចធ្វើឲ្យគេមានអារម្មណ៍មិនល្អ ប្រៀបដូចជាកំពុងតែថើបគ្នាជាមួយនឹងដុំថ្មមួយដុំអញ្ចឹង។ ដូចនេះ អ្នកគួរតែរៀនចេះបត់បែនតាមកាលៈទេសៈ ទើបអាចធ្វើឲ្យអ្នកទទួលបានជោគជ័យក្នុងការថើបគ្នា។
- នៅពេលដែលអ្នកថើបភរិយា អ្នកគួរតែដាក់ដៃលើខ្នងរបស់គេ ដោយធ្វើឲ្យគេមានអារម្មណ៍ស្រួល ដោយមិនគួរលូកដៃផ្តេសផ្តាសឡើយ ព្រោះវាអាចធ្វើឲ្យគេមានអារម្មណ៍មិនល្អនោះទេ។
- អ្នកមិនគួរថើបប្រពន្ធអ្នកដល់ធ្មេញប៉ះគ្នានោះទេ ព្រោះអាចធ្វើឲ្យអ្នកទាំងពីរអៀនគ្នាបាន។ ដូចនេះ អ្នកគួរតែថើបតាមសម្រួល ទើបមិនធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកទាំងពីរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)