ការរាករូសជាធម្មតាមិនមែនជាអាការៈរបស់ជំងឺធ្ងន់ធ្ងរណាមួយលើកុមារឡើយ។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែយកល្អគួរតែប្រាកដថា បើសិនជាកូនមានបញ្ហារាករូស ការបង្គ្រប់ជាតិទឹក និងជីវជាតិត្រូវតែធ្វើឲ្យបានឡើងវិញ។ ដោយយោងទៅតាមភាពធ្ងន់ធ្ងរនៃការរាករូស យកល្អឪពុកម្តាយគួរតែធ្វើដូចខាងក្រោមនេះ៖
- ចូរបន្តឲ្យកូនញ៉ាំអាហារធម្មតា តែត្រូវបន្ថែមឲ្យកូនញ៉ាំទឹកកាន់តែច្រើនផង
- ចូរផ្តល់ឲ្យកូនបៅទឹកដោះ ឬទឹកដោះគោបន្ថែមបើសិនជាគេនៅបៅនៅឡើយ
- ចូរប្រើប្រាស់ទឹកអូរ៉ាលីត្រឲ្យកូនញ៉ាំដើម្បីជំនួសជាតិទឹកដែលបាត់បង់
- ចូរចៀសវាងភេសជ្ជៈដែលមានជាតិផ្អែម។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
បើសិនជាកូនក្អួតច្រើនដង រាកមានឈាម ឬឈឺពោះខ្លាំងក្លា ចូរនាំកូនទៅជួបពេទ្យភ្លាម៕