ប្រសិនជាអ្នកចង់គេងក្នុងបន្ទប់ដែលមានម៉ាស៊ីនត្រជាក់ក្រោយសម្រាលកូនរួច អ្នកគួរតែប្រយ័ត្ននូវចំណុចទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
នៅពេលដែលអ្នកបើកម៉ាស៊ីនត្រជាក់ អ្នកមិនគួរឲ្យស្លាបម៉ាស៊ីនត្រជាក់បក់ត្រូវអ្នកម្តាយដែលទើបនឹងសម្រាលកូនហើយនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពគេជាខ្លាំង។ ម្យ៉ាងទៀត បើអ្នកទើបតែមកពីក្រៅ អ្នកក៏មិនគួរបើកម៉ាស៊ីនត្រជាក់ភ្លាមនោះដែរ ព្រោះនៅក្រៅក្តៅ បើអ្នកចូលក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ភ្លាម វានឹងធ្វើឲ្យអ្នកងាយផ្តាសាយជាទីបំផុត។ ជាពិសេស អ្នកគួរតែបើកបង្អួចឲ្យខ្យល់ចេញចូលខ្លះ ដោយមិនគួរនៅតែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ។ អ្នកគួរតែស្លៀកពាក់ខោជើងវែង និងអាវដៃវែង ព្រមទាំងស្រោមជើងផងដែរ ទើបសុខភាពអ្នកមិនទ្រុឌទ្រោមនៅពេលក្រោយ។ ចំណុចដែលសំខាន់ គឺអ្នកមិនគួរបើកឲ្យត្រជាក់ខ្លាំងពេកនោះទេ បើអ្នកមិនចង់ឲ្យសុខភាពអ្នក និងកូនងាយជួបនឹងបញ្ហា៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)