ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំណុចដែលអ្នកគួរតែប្រយ័ត្នក្នុងកំឡុងពេលដំបូងនៃការមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- នៅពេលដែលអ្នកដឹងថា អ្នកមានផ្ទៃពោះ អ្នកគួរតែផ្លាស់ប្តូរការគេងរបស់អ្នក មកគេងមួយចំហៀងវិញ ដោយអាចបែរទៅស្តាំ ឬឆ្វេងបាន ព្រោះការគេងបែបនេះ អាចជួយឲ្យឈាមក្នុងរាងកាយអ្នកដើរបានល្អ ដោយអាចជួយឲ្យក្រលៀនអ្នកអាចបញ្ចេញជាតិពុលបាន។ ជាពិសេស ការគេងមួយចំហៀងខ្លួននេះ អាចជួយឲ្យកូនក្នុងផ្ទៃទទួលបានអុកស៊ីសែនបានគ្រប់គ្រាន់។
- ក្រោយពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែប្រយ័ត្នពីអាការៈឈឺពោះ ដោយមិនថាឈឺខ្លាំង ឬតិចទេ អ្នកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យ ព្រោះដើម្បីចៀសពីការកើតមានគ្រោះថ្នាក់ដោយចៃដន្យ។
- នៅពេលដែលអ្នកកំពុងតែពរពោះ អ្នកមិនគួរនៅក្នុងកន្លែងដែលមានសីតុណ្ហភាពខ្ពស់យូរទេ ព្រោះអាចធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនគ្រប់រូបរាង។
- ៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកគួរតែកាត់បន្ថយការរួមភេទរបស់អ្នក ព្រោះបើអ្នកបន្តរួមភេទដោយមិនគិតពីកូនក្នុងផ្ទៃ នោះកូននឹងងាយបាត់បង់ខ្លាំងណាស់ ព្រោះតែទង្វើរបស់អ្នកទាំងពីរ។
- អ្នកក៏គួរតែប្រយ័ត្នពីទ្វារមាសអ្នកដែរ ប្រសិនជាមានការចេញឈាមតិច ឬច្រើន អ្នកគួរតែប្រញាប់ទៅមន្ទីរពេទ្យពិនិត្យជាបន្ទាន់ ដើម្បីអាចចៀសពីគ្រោះថ្នាក់នានា។
- ទោះបីជាអ្នកក្អួតយ៉ាងណាក៏ដោយ ក៏អ្នកគួរតែញ៉ាំឲ្យបានគ្រប់មុខ មិនគួររើសអាហារឡើយ ទើបកូនក្នុងផ្ទៃលូតលាស់បានល្អ។ ជាពិសេស អ្នកគួរតែពិសារបន្លែបៃតង ពពួកសណ្តែក និងផ្លែឈើឲ្យបានច្រើន ដើម្បីទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់ ព្រមទាំងវីតាមីនផងដែរ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)