ខាងក្រោមនេះ យើងខ្ញុំនឹងបកស្រាយសំណួរខាងលើនេះ ថាតើអាចពិនិត្យមើលដឹង ឬមិនដឹងទៅ ទើបតែបាត់រដូវ៧ថ្ងៃ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ជាធម្មតា ក្នុងថ្ងៃដែលអ្នកបាត់រដូវភ្លាម អ្នកអាចពិនិត្យទឹកនោមអ្នកក្នុងពេលព្រឹកហើយ ព្រោះអាចប្រាប់អ្នកថា អ្នកមាន ឬគ្មានកូន ដោយអ្នកអាចប្រើប្រដាប់ពិនិត្យផ្ទៃពោះបាន។ តាមពិតទៅក្នុងរយៈពេល៧ថ្ងៃ អាចពិនិត្យដឹងហើយថាអ្នកមានកូនឬអត់។ ប៉ុន្តែក្រោយ៧ថ្ងៃ លទ្ធផលដែលពិនិត្យនោះអាចនឹងជាក់លាក់បន្តិច។ ដូចនេះ អ្នកអាចពិនិត្យក្នុងរយៈពេលខាងលើបាន នោះអ្នកនឹងអាចទទួលបានលទ្ធផលដែលអ្នកចង់ដឹង ដោយមិនចាំបាច់អង្គុយភ័យរាល់ថ្ងៃនោះទេ។ អ្នកក៏អាចទៅមន្ទីរពេទ្យដើម្បីពិនិត្យដែរ ពេលដែលអ្នកមិនសូវជឿលើការពិនិត្យទឹកនោមខ្លួនឯងនៅផ្ទះ ព្រោះមន្ទីរពេទ្យ អាចផ្តល់លទ្ធផលច្បាស់ដល់អ្នកបានគ្រប់គ្នា៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)