ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- របបអាហារងាយធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមណាស់ពេលដែលអ្នកមិនប្រយ័ត្ន ព្រោះពេលដែលអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបាន ដោយញ៉ាំតែអាហារដែលឆ្ងាញ់ ផ្អែម និងខ្លាញ់ច្រើន នឹងធ្វើឲ្យអ្នកប្រឈមមុខនឹងទឹកនោមផ្អែម។ ដូចនេះ អ្នកគួរតែកាត់បន្ថយពិសារផ្អែម ហើយបរិភោគបន្លែ ផ្លែឈើ និងញ៉ាំទឹកឲ្យច្រើន នោះជាតិស្ករក្នុងរាងកាយអ្នកមិនងាយឡើងខ្ពស់ទេ។
- ជាធម្មតា មនុស្សដែលធាត់ងាយកើតជំងឺទឹកនោមផ្អែមជាងមនុស្សដែលស្គម ដោយជាតិស្ករងាយឡើងខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកធាត់ អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ទើបអ្នកអាចស្រកទម្ងន់ ហើយជាតិស្ករនោះក៏ចុះតាមនោះផងដែរ។
- នៅពេលដែលអ្នកគ្មានពេលសម្រាក ហើយគ្មានពេលហាត់ប្រាណ ដោយរវល់ការងារច្រើនពីមួយថ្ងៃទៅមួយថ្ងៃ នោះជាតិស្ករក្នុងរាងកាយអ្នកនឹងឡើងខ្ពស់ ធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែមណាស់។ ដូចនេះ អ្នកគួរតែមានពេលសម្រាកខ្លះ ហើយធ្វើចលនាខ្លះ ទើបអ្នកមិនប្រឈមមុខនឹងជំងឺមួយនេះ។
- នៅពេលដែលអារម្មណ៍អ្នកមិននឹងនរ ដោយឡើងចុះជានិច្ច នោះអ្នកនឹងងាយកើតជំងឺទឹកនោមផ្អែមដូចគ្នា។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ ហើយចេះអធ្យាស្រ័យគ្នាទៅវិញទៅមក ទើបអ្នកអាចចៀសពីជាតិស្ករដែលអាចឡើងខ្ពស់ក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកអាចរក្សាសុខភាពដែលល្អបាន៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)