ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមុខសញ្ញាមួយចំនួនដែលអាចប្រាប់អ្នកតាមរយៈការផោមរបស់កូន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- នៅពេលដែលកូនផោមច្រើន ហើយមិនមានក្លិន មានន័យថា កូនឃ្លានខ្លាំងហើយ។ ដូចនេះ អ្នកគួរតែឲ្យកូនបៅបានហើយ។
- នៅពេលដែលកូនប៊ឺតខ្យល់ច្រើនចូលក្នុងពោះ ក៏អាចធ្វើឲ្យគេផោមច្រើនដែរ។ ដូចនេះ ក្រោយពេលដែលកូនបៅអស់ អ្នកគួរតែដកដបចេញពីមាត់របស់កូន ដោយមិនគួរបន្តឲ្យគេបៅលេងនោះទេ។
- នៅពេលដែលកូនបៅច្រើនហួសកំណត់ កូននឹងអាចផោមច្រើនដូចគ្នា។ ដូចនេះ អ្នកគួរតែកំណត់បរិមាណឲ្យត្រូវ ទើបមិនប៉ះពាល់ដល់សុខភាពរបស់កូន។
- នៅពេលដែលកូនផោមច្រើន ហើយបញ្ចេញក្លិនស្អុយ អ្នកគួរតែប្រយ័ត្នពីចំណីអាហាររបស់គេ ព្រោះនៅពេលដែលកូនញ៉ាំខុសអាហារ ក៏អាចធ្វើឲ្យគេផោមច្រើនដែរ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)