ប្រសិនបើអ្នក ពិតជាចង់បង្ហាញថា អ្នកស្រឡាញ់ និងថ្នាក់ថ្នមប្រពន្ធមែននោះទេ អ្វីដែលអ្នកត្រូវធ្វើមុនគេ គឺត្រូវធ្វើឲ្យនាងសប្បាយចិត្ត តាមរយៈការរីករាយ ស្រឡាញ់ និងចុះសម្រុងល្អ ជាមួយនឹងសមាជិកគ្រួសារ ឬមិត្តភក្តិរបស់នាង។
• ទោះបីជាម្តាយក្មេងកាច ឬមិនសូវល្អយ៉ាងណាក្តី ក៏អ្នកមិនគួរនិយាយដើម មិនចេះគួរសម ឬធ្វើមិនគប្បី ទៅកាន់គាត់វិញនោះដែរ ពីព្រោះ បញ្ហានេះនឹងធ្វើឲ្យប្រពន្ធរបស់អ្នក ពិតជាពិបាកចិត្តខ្លាំងណាស់ ដូចគេនិយាយថា បាតដៃក៏សាច់ ខ្នងដៃក៏សាច់។ ដូច្នេះ បើអ្នកគួរគេចចេញ ឬធ្វើមិនដឹងមិនលឺ ជាការស្រេចទៅហើយ។
• ទំនាក់ទំនងបងប្អូនថ្លៃ ក៏មិនសូវជាល្អប៉ុន្មានដែរ ដូច្នេះ អ្នកគួរតែបង្កើតគ្រួសារថ្មី មានផ្ទះខ្លួនឯង ហើយយូរៗ ទើបជួបមុខបងប្អូនម្តង គឺជារឿងដ៏ល្អបំផុត។
• ត្រូវមានទំនាក់ទំនងល្អ ជាមួយនឹងគ្រួសារខាងស្រី ហើយអ្នកត្រូវចេះគួរសមនឹងចាស់ទុំ ដូចជា ហៅគាត់ញ៉ាំអី ឬអញ្ជើញចូលរួម ក្នុងពិធីជួបជុំជាដើម៕