ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកទាំងពីរមិនគួររួមភេទជាមួយគ្នា ទើបមិនប៉ះពាល់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនជាអ្នកកើតមានអាការៈចេញឈាមដោយមិនដឹងខ្លួន អ្នកគួរតែបញ្ឈប់ការរួមភេទ ហើយទៅពិនិត្យនៅមន្ទីរពេទ្យ ព្រោះកូនក្នុងផ្ទៃ អាចកើតគ្រោះថ្នាក់គ្រប់ពេលដែលអ្នកមិនបានប្រយ័ត្ន។ ម្យ៉ាងទៀត ពេលដែលអ្នកមានអារម្មណ៍ថាហូរទឹកចេញមក ដូចជាទឹកភ្លោះ នោះអ្នកប្រហែលជាជិតកើតហើយ ដោយមិនគួរបន្តរួមភេទទៀតទេ។ ជាពិសេស ក្នុងពេលដែលអ្នករួមភេទជាមួយគ្នា ហើយមានអារម្មណ៍ថាឈឺ ហើយមិនស្រួលខ្លួន អ្នកក៏មិនគួរបន្តរួមភេទទៀតដែរ ព្រោះកូនក្នុងផ្ទៃ អាចនឹងមានគ្រោះថ្នាក់ខ្លាំង។ ចុងក្រោយ ប្រសិនជាអ្នកធ្លាប់មានប្រវត្តិរលូតកូន អ្នកក៏មិនគួររួមភេទច្រើនដងក្នុងដំណាក់កាលពរពោះដែរ ព្រោះអ្នកអាចនឹងបាត់បង់កូនគ្រប់ពេលដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈទាំងនេះ ហើយចៀសពីការរួមភេទក្នុងដំណាក់កាលមានផ្ទៃពោះ ទើបអាចការពារកូនក្នុងផ្ទៃបានល្អ៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)